ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញចូលរួមមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៩)

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម សោម សុផាត អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត និងឯកឧត្ដម ស៊្រន សំឫទ្ធី អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំមន្ត្រីសាលាខេត្ត សរុបចំនួន ០៥រូប ចូលរួមមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ ទិវាកំណើតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា(២ ធ្នូ ១៩៧៨-២ ធ្នូ ២០១៩) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាជាតិ ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា និងជាប្រធានរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅសាលសន្និសីទចតុមុខ។

នៅក្នុងមិទ្ទីញនេះផងដែរ មានការចូលរួមពីសមាជិក សមាជិកាក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា គណៈកម្មាធិការរណសិរ្យគ្រប់ថ្នាក់ និងភ្ញៀវជាតិ អន្តរជាតិ សរុបប្រមាណ ១ ០០០នាក់ ៕