រដ្ឋលេខាធិការអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

កិច្ចប្រជុំការអនុវត្តនីតិវិធីលទ្ធកម្មចរចាថ្លៃជាមួយក្រុមហ៊ុន សុខ គង់ អាហ័រណ នីហ័រណ ក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈតាមបែប Premium និងតាមបែបទូទៅ (ធម្មតា)

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃអង្គារ ៧កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៩ នាសាលប្រជុំរបស់អគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ (អគារW) ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម សន្តិបណ្ឌិត ម៉ៅ ប៊ុនណារិន រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ អញ្ជើញដឹកនាំកិច្ចប្រជុំការអនុវត្តនីតិវិធីលទ្ធកម្មចរចាថ្លៃជាមួយក្រុមហ៊ុន សុខ គង់ អាហ័រណ នីហ័រណ ក្នុងការផ្គត់ផ្គង់ប្រេងឥន្ធនៈតាមបែប Premium និងតាមបែបទូទៅ (ធម្មតា) ជូនកងកម្លាំងនគរបាលជាតិ ប្រើប្រាស់ឆមាស ទី២ ឆ្នាំ២០១៩ និងចរចាថ្លៃជាមួយនាយកដ្ឋានផ្សព្វផ្សាយអបរំ ដើម្បីរៀបចំ បដាផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ព្រមទាំងចរចាថ្លៃជាមួយនាយកដ្ឋានស្ថាបនានិងវិស្វកម្មលើការងារជួសជុលកែលម្អ និងពង្រីកអគារភស្តុភារនិងហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធនានា ជូនបណ្តាលស្នងការខេត្តមួយចំនួនផងដែរ ។