អគ្គារធិការដ្ឋាន

អបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ”

រាជធានីភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ទី០៥ ខែមីនា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញជួបសំណេះសំណាលជាមួយមន្ត្រីជាស្ត្រីដែលបម្រើការងារក្នុងអគ្គាធិការដ្ឋាន ក្នុងទិវាអបអរសាទរខួបលើកទី១០៩ នៃទិវាអន្តរជាតិនារី ០៨មីនា ឆ្នាំ២០២០ ក្រោមប្រធានបទ “មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ”។

ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពី លោកជំទាវ អគ្គាធិការរង និងជាប្រធានក្រុមការងារយេនឌ័រ ព្រមទាំង ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អស់លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន នាយ នាយរងការិយាល័យ នាយផ្នែក នាយរងផ្នែក និងមន្រ្តីជាស្រ្តីតាមបណ្តានាយកដ្ឋាន ចំណុះអគ្គាធិការដ្ឋាន។ 

នាឱកាសនោះ ឯកឧត្តម បានជូនថវិកាមួយចំនួន ព្រមទាំងជូនបាច់ផ្កាដល់លោកជំទាវ អគ្គាធិការរង ជានិមិត្តរូបដើម្បីជាការចូលរួមអបអរសាទរទិវាអន្តរជាតិនារី ០៨ មីនា ឆ្នាំ២០២០ និងថតរូបរួមគ្នាទុកជាអនុស្សាវរីយ៍ផង ក្នុងនោះដែរ ឯកឧត្តម អគ្គាធិការរង លោកប្រធាននាយកដ្ឋាន ក៏បានជូនផ្កាជូនដល់លោកស្រីជាអនុប្រធាននាយកដ្ឋាន នាយ នាយរង ការិយាល័យ និងមន្រ្តី ផងដែរ៕