អគ្គារធិការដ្ឋាន

កិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីលទ្ធផល នៃការចុះធ្វើអធិការកិច្ចលើសំណើសុំរបស់ប្រជាពលរដ្ឋចំនួន៥៩គ្រួសារ

រាជធានីភ្នំពេញ៖ នៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន នាព្រឹកថ្ងៃអង្គារ ១១រោច ខែជេស្ឋ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីលទ្ធផល នៃការចុះធ្វើអធិការកិច្ចលើសំណើសុំរបស់ប្រជាពលរដ្ឋចំនួន៥៩គ្រួសារ គោរពជូន សម្តេចក្រឡាហោម អន្តរាគមន៍ទប់ស្កាត់ការទន្រ្ទានយកដីព្រៃលិចទឹក និងចាត់វិធានការតាមផ្លូវច្បាប់ ដោយបានចោទប្រកាន់បុគ្គល៨រូប ដែលមានតួនាទីជាមន្ត្រីនគរបាលស្រុក មន្ត្រីបរិស្ថានខេត្ត អ្នកសារព័ត៌មាន និងប្រជាពលរដ្ឋ ថាបានលួចឈូសឆាយរំលោភយកដីព្រៃលិចទឹកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន នៅទីតាំងចំណុចត្រពាំងស្តុកត្រាវ ស្ថិតនៅស្រុកបរិបូរណ៌ ខេត្តកំពង់ឆ្នាំង ។

កិច្ចប្រជុំនេះប្រព្រឹត្តក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញជាច្រើនរូបផងដែរ៕