អគ្គារធិការដ្ឋាន

កិច្ចប្រជុំពិភាក្សារបាយការណ៍លទ្ធផលចុះអង្កេតស្រាវជ្រាវករណីពាក្យសុំអន្តរាគមន៍របស់សមាជិក នៃគណៈកម្មការជាតិប្រឆាំងទារុណកម្ម

រាជធានីភ្នំពេញ៖​ នាព្រឹកថ្ងៃពុធ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម អ៉ីវ លាង អគ្គាធិការ នៃអគ្គាធិការដ្ឋាន អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សារបាយការណ៍លទ្ធផលចុះអង្កេតស្រាវជ្រាវករណីពាក្យសុំអន្តរាគមន៍របស់សមាជិក នៃគណៈកម្មការជាតិប្រឆាំងទារុណកម្ម និងជាប្រធានប្រតិភូ ដឹកនាំបំពេញបេសកកម្មត្រួតពិនិត្យកន្លែងឃុំឃាំងនៅរាជធានី ខេត្តចំនួន៥ ថាមន្ត្រីក្រោមឱវាទមិនគោរពតួនាទី ភារកិច្ច ការទទួលខុសត្រូវរបស់ខ្លួន ដែលបណ្តែតបណ្តោយឲ្យមានការយឺតយ៉ាវបង្កឲ្យរាំងស្ទះដល់ដំណើរការបូកសរុបលទ្ធផលទូទាំងប្រទេស។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅសាលប្រជុំរបស់អគ្គាធិការដ្ឋាន និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គាធិការរង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ៕