ព័ត៌មានក្នុងប្រទេសអគ្គលេខាធិការដ្ឋាន

កិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ក់ើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជានាយកខុទ្ទកាល័យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២០ របស់អគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គលេខាធិការ ឯកឧត្តម លោកជំទាវ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ ឯកឧត្តម លោកជំទាវ ប្រធាន អនុប្រធាននាយកដ្ឋាន លេខាធិការដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន ព្រមទាំងអង្គភាព និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបផងដែរ។
សូមជម្រាបជូនថា អគ្គលេខាធិការដ្ឋាន បំពេញមុខងារជាសេនាធិការជូនក្រសួងមហាផ្ទៃ នៅក្នុងកិច្ចការសម្របសម្រួលជាមួយក្រសួង ស្ថាប័នជាតិ អន្តរជាតិ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គភាពចំណុះក្រសួងមហាផ្ទៃ និងវិស័យឯកជននានា លើការងាររដ្ឋបាល ការងាររៀបចំកិច្ចប្រជុំ និងសន្និបាតប្រចាំឆ្នាំរបស់ក្រសួងមហាផ្ទៃ ការងារសរុប និងស្ថិតិ ការងារទំនាក់ទំនងអន្តរជាតិ ការងារបច្ចេកវិទ្យាទូរគមនាគមន៍ និងព័ត៌មាន និងការងារកិច្ចការទីប្រឹក្សា និងជំនួយការ។