បណ្ឌិត្យសភានគរបាលកម្ពុជា

សិក្ខាសាលាពិគ្រោះយោបល់ និងផ្សព្វផ្សាយលទ្ធផល នៃរបាយកាណ៍ស្រាវជ្រាវលើប្រធានបទស្ដីពី ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នៅសាកលវិទ្យាល័យធនធានមនុស្ស នាព្រឹកថ្ងៃអង្គារ ទី៨ ខែកញ្ញា ឆ្នាំ២០២០នេះ ឯកឧត្ដម នាយឧត្ដមសេនីយ៍ សាស្ត្រាចារ្យ សេង ផល្លី ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាពិគ្រោះយោបល់ និងផ្សព្វផ្សាយលទ្ធផល នៃរបាយកាណ៍ស្រាវជ្រាវលើប្រធានបទស្ដីពី ប្រសិទ្ធភាពនៃការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកក្នុងរាជធានីភ្នំពេញ ។

   សិក្ខាសាលានេះ មានការចូលរួមពីតំណាងមកពីក្រសួងសាធារណៈការ និងដឹកជញ្ជូន តំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងអគ្គស្នងការដ្នាននគរបាលជាតិ តំណាងអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ថ្នាក់ដឹកនាំនិងគ្រូនគរបាលជាតិ នៃបណ្ឌិត្យសភានគរបាលកម្ពុជា តំណាងសាលារាជធានីភ្នំពេញ មន្ទីរចំណុះសាលារាជធានីភ្នំពេញ តំណាងអង្គការរបួសស្នាមអាស៊ី ប្រធានសមាគមន៍ដឹកជញ្ជូនអ្នកដំណើរ ស្នងការរងទទួលផែនសណ្ដាប់ធ្នាប់សាធារណៈ និងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អធិការរងទទួលបន្ទុកចរាចរណ៍ និងមន្ត្រីជំនាញក្នុងរាជធានីភ្នំពេញ ។