ព័ត៌មានក្នុងប្រទេស

ស្នងការនគរបាលខេត្តព្រះសីហនុបានដឹកសំភារៈស្បៀងចែកជូនដល់អធិការដ្ឋាននរគបាលក្រុងកោះរ៉ុង

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០នេះ ក្រោមបទបញ្ជាររបស់លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្ត បានយកចិត្តទុកដាក់ និងចេញ​បទបញ្ជារអោយលោកឧត្តមសេនីយ៍ត្រី ហ៊ួត ស្រុី ស្នងការរងផែនភស្តុភារ និងហិរញ្ញវត្ថុ ដឹកសំភារៈស្បៀងចែកជូនដល់អធិការដ្ឋាននរគបាលក្រុងកោះរ៉ុង និងប៉ុស្តិ៍នរគបាលរដ្ឋបាលទាំង២ប៉ុស្តិ៍បន្ថែមសរុបអង្ករ០៤បាវ ទឹកសុទ្ធ១០កេស និងមី០២កេសធំ ដែលកំពុងតែប្រចាំការ និងត្រៀមគ្រប់លក្ខណៈដើម្បីបំរើរ ការពារ និងសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងតែស្នាក់នៅលើកោះរ៉ុង និងកោះរ៉ុងសន្លឹម ៕