ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាត លំនៅឋាន ប្រជាពលរដ្ឋ ចំនួន ២៨ខ្នង ស្ថិតនៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ យប់ថ្ងៃពុធ ទី០៥ ខែឧសភា ឆ្នាំ២០២១វេលាម៉ោង ២១និង០០នាទីមានភ្លៀងធ្លាក់និងខ្យល់កន្ត្រាក់បណ្តាលឲ្យខូចខាត លំនៅឋាន ប្រជាពលរដ្ឋ ចំនួន ២៨ ខ្នងផ្ទះរបើកអស់ហ្វីប្រូ និង សង្គសី ចំនួន៣៣៥សន្លឹក,រលំរោង លៀងរថយន្ត១ខ្នង ទំហំ១០ម៉ែត្រ គុណ ២៧ម៉ែត្រ
នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

១-នៅឃុំ ទឹកហូត ភូមិ អូរសណ្តាន់ ចំនួន០៣ខ្នងផ្ទះ របើកដំបូលសង្គដីចំនួន ១០សន្លឹក ,ភូមិ ទឹកហូត របើកយាបដែកប្រវែង០៣ម៉ែត្រ ,ភូមិ ព្រែករាំង រលំដើមឈើ សង្កត់រោងលក់ដូរ អស់សង្គសីចំនួន ១០សន្លឹក ។

២-ឃុំ គោកបន្ទាយ របើកដំបូលចំនួន ២០ខ្នងផ្ទះ ខូចហ្វើប្រូ និង សង្គសី ១៣០សន្លឹក នៅ ភូមិ ពពេលពក ភូមិអូតាសេក និង ភូមិឈើត្រាច។

៣-ឃុំរលាប្អៀរ របើកដំបូលចំនួន ១ខ្នងផ្ទះ អស់ហ្វីប្រូ២០សន្លឹក ,ភូមិគ្រួស រលំរោងលៀង រថយន្ត ចំនួន១ខ្នង ខូចសង្គសី១០០សន្លឹក ។

៤-ឃុំជ្រៃបាក់ របើកដំបូលចំនួន ២ខ្នងផ្ទះ អស់ សង្គសី និង ហ្វីប្រូ ៥៥ សន្លឹក នៅភូមិថ្មី និង ភូមិ អូរកំណព។

៥- ឃុំ អណ្តូងស្នាយ របើកដំបូលចំនួន ១ខ្នង ផ្ទះ ខូចសង្គសី ចំនួន១០សន្លឹកនៅ ភូមិប៉ាហ៊ី ៕