ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានពន្ធនាគារអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ​ និងហិរញ្ញវត្ថុ អញ្ជើញចុះពិនិត្យដោយផ្ទាល់ទីកន្លែងត្រៀមរៀបចំចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនដល់ពិរុទ្ធជន-ទណ្ឌិត

រាជធានី​ភ្នំពេញ​៖​ នារសៀលថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ​ និងហិរញ្ញវត្ថុ ដោយមានកិច្ចសហការ និងសម្របសម្រួលពី​ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអញ្ជើញចុះពិនិត្យដោយផ្ទាល់ទីកន្លែងត្រៀមរៀបចំចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ជូនដល់ពិរុទ្ធជន-ទណ្ឌិត ដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី១ មណ្ឌលអប់រំកែប្រែទី២ និងពន្ធនាគាររាជធានីភ្នំពេញ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២១ ខាងមុខ ។