រដ្ឋលេខាធិការ

កិច្ចប្រជុំពិភាក្សាតាមអនឡាញ ស្តីអំពីគម្រោង (Ship to Shore) ពាក់ព័ន្ធកិច្ចការពារពលករទេសន្តរប្រវេសន៍ ក្នុងវិស័យនេសាទ

រាជធានីភ្នំពេញ៖​ នារសៀលថ្ងៃអង្គារ​ ២កេីត​ ខែស្រាពណ៍​ ឆ្នាំឆ្លូវ​ ត្រីស័ក​ ព.ស​ ២៥៦៥​ ត្រូវនឹង​ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ មានជំនួបរវាងថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ ជាមួយនឹងតំណាងអង្គការដៃគូរ មាន IOM, UNDP, ILO រួមនឹងសហការី បានជួបប្រជុំពិភាក្សាតាមប្រព័ន្ធអនឡាញ ស្តីអំពីគម្រោង (Ship to Shore) ពាក់ព័ន្ធកិច្ចការពារពលករទេសន្តរប្រវេសន៍ក្នុងវិស័យនេសាទ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្រ្តៃយ៍ គ.ជ.ប.ជ លោកជំទាវ ឧ.ឯក វេជ្ជ​. ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ លោកជំទាវ ឧ.ទោ រ៉ន សិរីក្ខិណា អគ្គលេខាធិការរង និងអនុប្រធានក្រុមជំនួយកិច្ចការនៃក្រុមការងារសហប្រតិបត្តិការជាតិ​ និងអន្តរជាតិ របស់អគ្គលេខាធិការដ្ឋាន គ.ជ.ប.ជ។