អគ្គស្នងការដ្ឋាននគរបាលជាតិ

ឯកឧត្តម ឧត្ដមសេនីយ៍ឯក ទូច ពលៈ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជាថៃ លើកទី២៤ (RBC-24) រវាងយោធភូមិភាគទី៣ កងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា និងកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត

 

ខេត្តច័ន្ទបុរី៖ នៅថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជាថៃ លើកទី២៤ (RBC-24) រវាងយោធភូមិភាគទី៣ កងទ័ពជើងគោក នៃព្រះរាជាណាចក្រកម្ពុជា និងកងបញ្ជាការការពារព្រំដែនច័ន្ទបុរី-ត្រាត (រយៈពេល ០២ថ្ងៃ) ដែលភាគីកម្ពុជា ដឹកនាំដោយឯកឧត្តម ឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ និងភាគីថៃ ដឹកនាំដោយឯកឧត្តម ឧត្តមនាវីឯក រ៉ុនណៈរ៉ុង សិទ្ធិណាន់ មេបញ្ជាការ កងបញ្ជាការការពារព្រំដែនច័ន្ទបូរី ត្រាត នៅសណ្ឋាគារញូវត្រាវើលឡដស៍ ទីរួមខេត្តច័ន្ទបុរី ព្រះរាជាណាចក្រថៃ។

ក្នុងកិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីលោកជំទាវអភិបាលខេត្តកោះកុង មេបញ្ជាការ-មេបញ្ជាការរងយោធភូមិភាគទី៣ នៃកងយុទ្ធពលខេមរៈភូមិន្ទ ក្រសួងការពារជាតិ និងប្រធានមន្ទីរស្ថាប័ន ចំណុះរដ្ឋបាលខេត្តកោះកុងទាំងអស់ផងដែរ៕