ទេសចរណ៍

ចុងសប្តាហ៍ទី៣ នៃខែកក្កដា ខេត្តពោធិ៍សាត់ នៅទទួលបានភ្ញៀវទេសចរ មកលេងកម្សាន្ត ជាង១ម៉ឺននាក់

(ពោធិ៍សាត់) សម្រាប់ចុងសប្តាហ៍ទី៣ នៃខែកក្កដា ពោលគឺចាប់ពីថ្ងៃទី១១ ខែកក្កដា ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ នៅទូទាំងខេត្តពោធិ៍សាត់ មានភ្ញៀវទេសចរបានមកដើរលេងកម្សាន្ត តាមរមណីយដ្ឋាននានា ទាំង៣៥កន្លែង សរុបមានចំនួន១០,២៨២នាក់ក្នុងនោះភ្ញៀវជាតិ មានចំនួន១០,២៧៦នាក់ និងភ្ញៀវអន្តរជាតិផ្ទៃក្នុង មានចំនួន០៦នាក់។

ប្រភពពីលោក ណារ៉ា ចំរើន នាយករដ្ឋបាលខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងនាព្រឹកថ្ងៃទី១៩ ខែកក្កដាឆ្នាំ២០២២នេះថា តាមរបាយការណ៍ស្ថិតិភ្ញៀវទេសចរប្រចាំសប្តាហ៍ គិតចាប់ពីថ្ងៃទី១១ ខែកក្កដា ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២ខេត្តពោធិ៍សាត់ទទួលបានភ្ញៀវមានចំនួនសរុប១០,២៨២នាក់ ក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន១០,២៧៦នាក់ និងភ្ញៀវទេសចរអន្តរជាតិមានចំនួន០៦នាក់។ បើប្រៀបធៀបនឹងសប្តាហ៍មុន ទេសចរមានការកើនឡើង ,១៧% (ទេសចរសប្តាហ៍មុន មានចំនួន,៥០៥នាក់)

ប្រភពបានបន្តថា សម្រាប់ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ម្សិលមិញ រមណីយដ្ឋានក្នុងខេត្ត ទាំង៣៥កន្លែង ទទួលបានភ្ញៀវ មានចំនួនសរុប៨៥៣នាក់ (ស្រី៤៣០នាក់) បើប្រៀបធៀបនឹងថ្ងៃទី១៧ ភ្ញៀវមានការថយចុះ៧១,១៩% (ថ្ងៃអាទិត្យចុងសប្តាហ៍) ចំពោះសេវាស្នាក់នៅសណ្ឋាគារ ០៦កន្លែង (ដំណើរការធម្មតា) សេវាផ្ទះសំណាក់ ៤៨កន្លែង (ផ្អាកមិនដំណើរការ ០២កន្លែង) និងមានភ្ញៀវស្នាក់នៅ សរុប៣២៥នាក់ ស្រី១០២នាក់។ សម្រាប់ភោជនីយដ្ឋាន និងអាហារដ្ឋាន ៥៥កន្លែង (ដំណើរការធម្មតា) និងមានភ្ញៀវសរុប៨១០នាក់ ស្រី៣០៧នាក់។

តួលេខភ្ញៀវទេសចរខាងលើ មានការកើនឡើងបន្តិច ក៏ដោយសារតែប្រជាពលរដ្ឋមួយចំនួនបានបញ្ចប់ ការនាំយកទានវស្សា និងគ្រឿងឧបភោគបរិភោគ ទៅប្រគេនព្រះសង្ឃតាមបណ្តាទីវត្តអារាម នាពេលចូលព្រះវស្សា រួចក៏បន្តដំណើរទៅគោលដៅទេសចរណ៍ដែលជាទីចាប់អារម្មណ៍រួមពួកគេ។

ជាមួយគ្នានោះ ការធ្លាក់ចុះកម្រិតតិចតួច នៃតម្លៃប្រេងឥន្ទនៈ ក៏អាចជាសញ្ញាថា ប្រជាពលរដ្ឋបានចាប់ផ្តើមបន្តការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗ ស្របពេលដែលនៅតាមបណ្តារាជធានីខេត្ត មានភ្លៀងធ្លាក់ដោយកន្លែង និងដោយអន្លើៗ៕

4 thoughts on “ចុងសប្តាហ៍ទី៣ នៃខែកក្កដា ខេត្តពោធិ៍សាត់ នៅទទួលបានភ្ញៀវទេសចរ មកលេងកម្សាន្ត ជាង១ម៉ឺននាក់

Comments are closed.