ព័ត៌មានអន្តរជាតិ

អឺរ៉ុបងាកទៅរកការប្រើប្រាស់អុស ចំពេលភាពមិនច្បាស់លាស់លើការផ្គត់ផ្គង់ឧស្ម័ន និងអគ្គីសនី

(លីប៊ីន)៖ តម្រូវការអុសជាប្រភពឥន្ធនៈជំនួស បានកើនឡើងយ៉ាងខ្លាំងនៅក្នុងទ្វីបអឺរ៉ុបនារយៈពេលប៉ុន្មានខែចុងក្រោយនេះ នៅចំពោះមុខមានភាពមិនច្បាស់លាស់លើការផ្គត់ផ្គង់ឧស្ម័ន និងអគ្គិសនី ខណៈដែលរដូវរងាបានខិតជិតមកដល់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP

បញ្ហានេះបានជំរុញឲ្យមនុស្សមួយចំនួន បង្ហាញការព្រួយបារម្ភអំពីអនាគតនៃព្រៃឈើនៅអឺរ៉ុប ដែលជាតំបន់ព្រៃឈើច្រើនបំផុតក្នុងពិភពលោក និងជាជម្រកនៃជីវចម្រុះភាគច្រើននៃភពផែនដី។

សូមជម្រាបថា ពេលនេះសហភាពអឺរ៉ុបបាននឹងកំពុងជាប់គាំងក្នុងវិបត្តិថាមពលអស់ជាច្រើនខែមកហើយ ព្រមជាមួយនិងផលប៉ះពាល់នៃសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែន ដែលនាំឱ្យមានការប្រែប្រួលយ៉ាងខ្លាំងលើតម្លៃថាមពល៕