អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ

កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់នាយកដ្ឋានអភិវឌ្ឍកម្មវិធី និងនវានុវត្តន៍ឌីជីថល

នៅថ្ងៃចន្ទ ៩ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ទោ គឹម សិរីវុឌ្ឍ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យទៅលើវឌ្ឍនភាពការងាររបស់នាយកដ្ឋានអភិវឌ្ឍកម្មវិធី និងនវានុវត្តន៍ ដោយមានការចូលរួមពីប្រធាននាយកដ្ឋាន ថ្នាក់ដឹកនាំ និងក្រុមការងារពាក់ព័ន្ធមួយចំនួនផងដែរ។

ឯកឧត្តម អគ្គនាយករង បានមានប្រសាសន៍ណែនាំមួយចំនួនដល់ថ្នាក់ដឹកនាំ និងក្រុមការងារដើម្បីឲ្យនាយកដ្ឋានដំណើរការទៅមុខប្រកបដោយប្រសិទ្ធភាពខ្ពស់ និងមានការរីកចម្រើនបន្តទៀត៕