ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង បានរៀបចំពិធីសូត្រមន្ត​ និងពិសាអាហារសាមគ្គីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃសៅរ៍​ ១៣​ រោច​ ខែផល្គុន ឆ្នាំថោះ​ បញ្ចស័ក​ ព.ស.២៥៦៧​ ត្រូវនឹងថ្ងៃទី៦​ ខែមេសា​ ឆ្នាំ២០២៤​ មន្ទីរ​ មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដ.ន.ស.​ស​ ខេត្តកំពង់ឆ្នាំង​ បានរៀបចំពិធីសូត្រមន្ត​ និងពិសាអាហារសាមគ្គីអបអរសាទរក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ​ ឆ្នាំរោង​ ឆស័ក​ ព.ស.២៥៦៧​ ឈានចូល ព.ស.២៥៦៨​ នាពេលខាងមុខនេះ។

ក្នុងឱកាសនោះដែរលោក​ លី​ សុភា​ ប្រធានមន្ទីរ​ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តកំពង់ឆ្នាំង បានប្រគេននូវទេយ្យទាន​ និងបច្ច័យកសាងរបស់​ ឯកឧត្តម​ សាយ​ សំអាល់​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់​ រួមជាមួយបច្ច័យកសាងរបស់មន្ទីរ​ ជូនដល់វត្តចំនួន២​ គឺវត្តកាសេមរតនារាម​ (ហៅវត្តធម្មយុត្តិ)​ និងវត្តចន្ទប្បជោតនារាម (ហៅវត្តតាសុត)​ ដេីម្បីចូលរួមចំណែកលេីកស្ទួយព្រះពុទ្ធសាសានា​ ដែលជាសាសនារបស់រដ្ឋ ៕