ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

គណៈប្រតិភូនគរបាលខេត្ត ប៊ីញភឿក នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានចូលជួបសំណេះសំណាលនឹងសួរសុខទុក្ខជូនពរ ដល់ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

មណ្ឌលគិរី៖  នៅរសៀល ថ្ងៃអង្គារ ០១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះលោកវរសេនីយ៍ឯក ង្វៀងភឿងដាំង ស្នងការនគរបាលខេត្តប៊ីញភឿកសារធារណ:រដ្ឋសង្គមនិយមវៀតណាមដែលជាប្រធានប្រតិភូរបានអញ្ជើញជួបសំណេះសំណាលនិងសួរសុខដល់កម្លាំងនគរបាលនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីក្នុងឱកាសនាថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនិងខិតជិតមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះ។

ភាគីកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី អ៊ន មុន្នីរិទ្ធិ ស្នងការរងតំណាងដ៏ខ្ពង់ខ្ពស់លោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ព្រមទាំង  អស់លោកលោកស្រី ស្នងការរង លោកនាយ នាយរងការិយាល័យបានធ្វើបដិសណ្ឋារកិច្ចទទួលស្វាគមន៍ចពោះ គណៈប្រតិភូរស្នងការនៃស្នងការដ្ឋាននគរបាលខេត្តប៊ីញភឿកសាធារណះរដ្ឋសង្គមនិយម វៀតណាម ដឹកនាំដោយ លោក វរសេនីយ៍ឯក ង្វៀងភឿងដាំង ស្នងការរងនគរបាលខេត្តប៊ីញភឿកសាធារណៈរដ្ឋសង្គមនិយមវៀតណាមដែល ជាប្រធានគណៈប្រតិភូរដែលបានអញ្ជើញមកជួបសំណេះសំណាលនិងសួសុខទុកដល់កងកម្លាំងនគរបាលនៃ ស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរដែលនិងខិតជិតមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។

ស្ថិតក្នុងពិធីជួបសំណេះនិងសួសុខទុកដល់កម្លាំងនគរបាលខេត្តមណ្ឌលគិរីនៃប្រទេសយើងទាំងពីរកម្ពុជាវៀតណាមនិងសូមជូនពរក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជូនដល់កងកម្លាំងនៃស្នងការដ្ឋាននគរបាលខេត្ត មណ្ឌលគិរី និងក្រុមគ្រួសារសូមទទួលបាននូវសេចក្តីសុខសេចកី្តចម្រើននិងទទួលបានជោគជ័យគ្រប់ភារកិច្ចដែលថ្នាក់ដឹកនាំប្រគល់ជូននិងសូមអោយចំណងមិត្តភាពសាមគ្គីភាពនិងកិច្ចសហប្រត្តិត្តិការរវាងប្រទេសយើងទាំងពីរស្ថិតស្ថេរចីរកាលក្នុងឱកាសនេះផងដែរប្រតិភូនៃអង្គភាពនៃខេត្តទាំងពីរក៏បានធ្វើកាប្រគល់ជូនកាដូអនុស្សាវរីយ៍ទៅវិញទៅមក