ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តម​សេ​នីយ៍ទោ សាត គឹមសាន ស្នងការន​គរបាលខេត្តបាត់ដំបង​ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពីវិធាន ការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី តាមប្រព័ន្ធZoom

ខេត្តបាត់ដំបង៖ ថ្ងៃពុធ ២កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ លោកឧត្តម​សេ​នីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋានន​គរបាលខេត្តបាត់ដំបង​ និងលោកលោកស្រី ស្នង​ការរងទទួលផែនការងារចំណុះស្នងការដ្ឋាន បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធZoom ដែលកិច្ចប្រជុំនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តម​សេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្តីពីវិ​ធាន ការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ​ខ្មែរ ឆ្នាំ២០២៤​ ៕