ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង​ការនគរបាលខេត្តបានអញ្ជើញអមដំណើរ ឯក​ឧត្តម ថង សាវុន អញ្ជើញចុះសួរសុខ​ទុក្ខនិងនាំយកនូវគ្រឿងឧបភោគបរិភោគ ផ្តល់ជូនដល់កងកម្លាំងដែលឈរជើងការពារព្រំដែនមុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

មណ្ឌលគិរី៖  នារសៀលថ្ងៃអង្គារ ០១កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក .ស២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែមេសា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអញ្ជើញអមដំណើរ ឯកឧត្តម ថង សាវុន អភិបាលនៃគណ:អភិបាលខេត្តមណ្ឌលគិរីព្រមទាំងឯកឧត្តម ម៉ែន ង៉ុយ ប្រធានក្រុមប្រឹក្សាខេត្ត អមដំណើរដោយលោក អភិបាលរងខេត្ត លោកឧត្តមសេនីយ៍ទោឡោ សុខា ស្នងការនគរបាលខេត្ត លោកមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត លោកមេបញ្ជាការរង ព្រមទាំងអស់លោកលោកស្រីនៅតាមបណ្តាមន្ទីរនានាជុំវិញខេត្ត បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខដល់ កងកម្លាំងប្រដាប់អាវុធដែលបានឈរជើងការពារព្រំដែន នៅក្នុងភូមិសាស្រ្តខេត្តមណ្ឌលគិរី ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ជិតចូលមកដល់ខាងមុខនេះ ដើម្បីជាការលើកទឹកចិត្តដល់កងកម្លាំងដែលកំពុងឈរជើងតាមខ្សែបន្ទាត់ព្រំដែន ពិធីនេះបានប្រព្រឹត្តទៅនៅទីបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦២១ ស្ថិតនៅភូមិពូឆប ឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី