ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នង​ការនគរបាលខេត្តបើកកិច្ចប្រជុំដេីម្បីត្រៀម​លក្ខណៈ​ក្នុងកិច្ចការពាររក្សា សន្តិសុខ សណ្តាប់ធ្នាប់សង្គម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

មណ្ឌលគិរី៖  នៅព្រឹកថ្ងៃ ព្រហស្បតិ៍ កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអញ្ជើជាអធិបតី បើកកិច្ចប្រជុំត្រៀមលក្ខណៈ កិច្ចការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលនិងខិតជិតមកដល់នៅប៉ុន្មានថ្ងៃខាងមុខនេះ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង លោកនាយការិយាល័យលោកមេបញ្ជាការរងវរសេនាតូចនគរបាលការពារព្រំដែនគោកទាំង២ លោកអធិការនគរបាលក្រុង.ស្រុកទាំ៥ ដែលបានចូលរួមសរុបចំនួនជាង ៦០នាក់។

ចាប់ផ្តើមបើកកិច្ចប្រជុំលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានមានប្រសាសន៍បើកកិច្ចប្រជុំនិងបានផ្សព្វផ្សាយនូវបទវិន័យរបស់កងកម្លាំងនគរបាលជាតិកម្ពុជា និងផ្សព្វផ្សាយទិសដៅការងាររបស់ ក្រសួងមហាផ្ទៃ រួមជាមួយនិងទិសដៅការងាររបស់អគ្គស្នងការនគរបាលជាតិ និងផែនការការពាររក្សា សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពក្នុង ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ រួចមកលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានរៀបចំផែនការការពារទៅតាមគោលដៅសំខាន់ៗ និងបង្ការទប់ស្កាត់នៅក្រុមក្មេងទំនើងដែលបង្ករអសន្តិសុខ ក្នុងសង្គម ក្នុងខេត្តមណ្ឌគិរី និងត្រៀមលក្ខណៈក្នុងកិច្ចការពាររក្សាសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៅខេត្ត ក្នុងឱកាសពិធី បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំរោង ឆស័កពុទ្ធសករាជ ២៥៦៧ ដែលនិងចូលមកដល់នាប៉ុន្មានថ្ងៃខាងមុខនេះផងដែរ៕