ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

នគរបាលស្រុកឈូក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលដូនយ៉យ បង្រ្កាបករណីគ្រឿងញៀន ឃាត់ខ្លួនជនសង្ស័យ១នាក់

ខេត្តកំពត៖ ដោយបានការយកចិត្តទុកដាក់ និងចង្អុលបង្ហាញយ៉ាងមុឹងម៉ាត ពីលោកឧត្ដមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ត ក្នុងការបង្រ្កាបបទល្មើសផ្សេងៗ នៅថ្ងៃព្រហស្បតិ៍ ៣កើត ខែចេត្រ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែមេសា ឆ្នាំ ២០២៤ វេលាម៉ោង ១៧ និង០០ នាទី កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលស្រុកឈូក សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលដូនយ៉យ បានចុះស្រាវជ្រាវ និង ស៊ើបអង្កេត បង្រ្កាបបទល្មើសជួញដូរនិងប្រើប្រាស់គ្រឿងញៀន ០១ករណី នៅចំណុចភូមិក្រសាំងមានជ័យ ឃុំដូន យ៉យ ស្រុកឈូក ខេត្តកំពត បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ០១ នាក់
១/ ឈ្មោះ សឿន ភ័ណ្ឌ ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិក្រសាំងមានជ័យ ឃុំដូនយ៉យ ស្រុកឈូក ខេត្តកំពត
+ដកហូតវត្ថុតាងរួមមាន
-ម្សៅក្រាមពណ៌សរថ្លា ចំនួន ៦កញ្ចប់ និងអំពូលសម្រាប់ជក់១។
-ទូរស័ព្ទចំនួន ០១ គ្រឿង ។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចយើង កំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យនិងវត្ថុតាងទៅតុលាការដើម្បីចាត់ការតាមនីតិវិធីនៃច្បាប់ ៕