ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ដឹកនាំកម្លាំងការពារសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់ ចែកខិតប័ណ្ណផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រឿងញៀន ក្នុងព្រឹត្តការណ៍សង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៤

ខេត្តបាត់ដំបង៖ សកម្មភាពលោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ដឹកនាំកម្លាំងការពារសន្តិសុខ និងរៀបចំសណ្តាប់ធ្នាប់ ចែកខិតប័ណ្ណផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រឿងញៀន និងណែនាំបងប្អូន កូនក្មួយ ឲ្យជៀសឆ្ងាយពីគ្រឿងញៀន ជូនប្រជាពលរដ្ឋធ្វើដំណើរកម្សាន ក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងក្នុងព្រឹត្តការណ៍សង្រ្កាន្តបាត់ដំបង ឆ្នាំ២០២៤ និងចូលរួមលេងកម្សាន ជាមួយប្រជាពលរដ្ឋនៅទីតាំងតំបន់ត្រជាក់ចិត្ត នាថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ ៕