ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សាត គឹមសាន អមដំណើរអភិបាលរងខេត្តបាត់ដំបង ចូលរួមទស្សនាសង្រ្កាន្ត ព្រមទាំងដឹកនាំកម្លាំងចូលរួមលេងល្បែងប្រជាប្រិយ និងទស្សនាតាមបណ្តាស្តង់លក់ម្ហូបអាហារ

ខេត្តបាត់ដំបង៖ សកម្មភាពនាថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្ត ដឹកនាំកម្លាំងការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ និងអមដំណើរលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង ចូលរួមទស្សនាសង្រ្កាន្ត ព្រមទាំងដឹកនាំកម្លាំងចូលរួមលេងល្បែងប្រជាប្រិយ មានទាញព្រ័ត្រ និងវាយឆ្នាំងដី ព្រមទាំងទស្សនាតាមបណ្តាស្តង់លក់ម្ហូបអាហារ ផងដែរ ៕