រដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំស្តីពីការត្រួតពិនិត្យការកំណត់ផ្ទៃបឹង អាងទឹកនានា នៅក្នុងភូមិសាស្ត្រខេត្តស្វាយរៀង

ខេត្តស្វាយរៀង​៖​ នៅថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤នេះ នៅសាលព្រៃបាសាក់ អគារ ខ សាលាខេត្ត ឯកឧត្ដម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងច្រាំងទន្លេ ស្ទឹង ព្រែក ប្រឡាយ បឹងបួ និងអាងទឹកក្នុងខេត្តស្វាយរៀង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំស្តីពីការត្រួតពិនិត្យការកំណត់ផ្ទៃបឹង អាងទឹកនានា នៅក្នុងភូមិសាស្ត្រខេត្ត ។

អញ្ជើចូលរួមក្នុងកិច្ចប្រជុំនេះមានឯកឧត្តមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត លោកប្រធានមន្ទីររ៉ែ និងថាមពល លោកអនុប្រធានមន្ទីរបរិស្ថានខេត្ត លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកអភិបាលក្រុង-ស្រុកទាំង៨ លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត ព្រមទាំងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត ។