ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ឯក សែ ហួត នាយការិយាល័យបុគ្គលិក បានដឹកនាំមន្ត្រីក្រោមឱវាទនាំយកថវិកាបេឡាមរណៈសង្រ្គោះ ទៅប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន០១គ្រួសារ

ប៉ៃលិន៖ ថ្ងៃចន្ទ ១៤កើត ខែចេត្រ ឆ្នាំរោង ឆស័ក ..២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង ១៦និង០០នាទីលោកវរសេនីយ៍ឯក សែ ហួត នាយការិយាល័យបុគ្គលិក តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានដឹកនាំមន្ត្រីក្រោមឱវាទ នាំយកថវិកាបេឡាមរណៈសង្រ្គោះចំនួន៤,០០០,០០០៛ (បួនលានរៀលគត់) ទៅប្រគល់ជូនគ្រួសារសពសមាជិកអតីតយុទ្ធជនចំនួន ០១គ្រួសារ ឈ្មោះសុខ បៀន ជានិវត្តជន អត្តលេខ RA01001378 ដែលបានទទួលមរណភាពកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៤ ស្ថិតនៅភូមិវត្តសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន ខេត្តប៉ៃលិន និងមានការចូលរួមពី លោកអនុសេនីយ៍ទោ ទ្រី សុណាត តំណាងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកអនុសេនីយ៍ទោ ហួត ភត្រា តំណាង កងរាជអាវុធហត្ថខេត្ត លោក ង៉ែត វុទ្ធី តំណាងមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តប៉ៃលិន

ក្នុងឱកាសនោះដែរ លោកវរសេនីយ៍ឯក សែ ហួត បានពាំនាំពាក្យផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោកឧត្តមសេនីយ៍ ស្នងការនិងបានចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារនៃសពខាងលើផងដែរ