ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ ស្នងការនគរបាលខេត្ត អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយ កងកម្លាំងនគរបាល កងយោធពលខេមរភូមិន្ទ និងកងរាជអាវុធហត្ថ

ប៉ៃលិន៖  ថ្ងៃអាទិត្យ ១៣កើត ខែចេត្រ ឆ្នាំរោង ឆស័ក ..២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅវេលាម៉ោង០៨និង០០នាទី លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន អញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយ កងកម្លាំងនគរបាល កងយោធពលខេមរភូមិន្ទ និងកងរាជអាវុធហត្ថ របស់រដ្ឋបាលខេត្តប៉ៃលិន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អុី ឈាន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងលោកជំទាវ បណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន នៅស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន

ក្នុងឱកាសនោះដែរ ឯកឧត្តម អុី ឈាន បានមានមតិផ្តាំផ្ញើដល់កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ អោយខិតខំបន្តយកចិត្តទុកដាក់គោរពវិន័យ និងគោរពបទបញ្ជារបស់ថ្នាក់ដឹកនាំ ព្រមទាំងស្មោះស្ម័គ្រជាតិ សាសនា ព្រះមហាក្សត្រ និងរាជរដ្ឋាភិបាលកម្ពុជា

ជាចុងក្រោយ ឯកឧត្តម អុី ឈាន បានថ្លែងអំណរគុណដល់កងកម្លាំងទាំងអស់ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តក្នុងកិច្ចការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤ បានសុខសុវត្ថិភាពល្អ