ព័ត៌មានក្នុងប្រទេស

លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារខេត្ត មន្ទីរជំនាញ និងរដ្ឋបាលក្រុងខេមរភូមិន្ទ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់លើសេចក្តីព្រាងគម្រោងវិនិយោគ

ខេត្តកោះកុងថ្ងៃសុក្រ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសាឆ្នាំ២០២៤ លោក សុខ សុទ្ធី អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយក្រុមការងារខេត្ត មន្ទីរជំនាញ និងរដ្ឋបាលក្រុងខេមរភូមិន្ទ ដើម្បីពិនិត្យ ផ្ទៀងផ្ទាត់លើសេចក្តីព្រាងគម្រោងវិនិយោគគំនិតផ្តួចផ្តើមទីក្រុងប្រកបដោយចីរភាពនៅកម្ពុជាសម្រាប់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង នៅសាលប្រជុំ សាលាខេត្ត។                                              

តាមរយៈកិច្ចពិភាក្សាយ៉ាងល្អិតល្អន់ កិច្ចប្រជុំបានសម្រេច ពិនិត្យ កែសម្រួល គម្រោងអាទិភាពសម្រាប់ក្រុងខេមរភូមិន្ទ លើគម្រោងអាទិភាពចំនួន៥ គឺ

.ស្តារឡើងវិញនូវផ្នែកសំខាន់ៗនៃប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងការញែកលូទឹកភ្លៀង និងលូទឹកកខ្វក់ ដោយផ្អែកលើផែនការមេប្រព័ន្ធលូ ទឹកភ្លៀង និងប្រព័ន្ធលូទឹកកខ្វក់។

.រៀបចំប្រព័ន្ធលូទឹកកខ្វក់ដាច់ដោយឡែក និងការសង់អាងប្រព្រឹត្តិកម្មទឹកកខ្វក់ ក្រុងខេមរភូមិន្ទ 

.រៀបចំ និងកែលម្អទីលានគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនស្តង់ដារ សម្រាប់ក្រុងខេមរភូមិន្ទ លើផ្ទៃដីគ្រោង ៥០ហិកតា។

.អភិវឌ្ឍន៍ទីក្រុងបៃតង សម្រាប់ក្រុងខេមរភូមិន្ទ។

.រៀបចំហេដ្ឋារចនាសម្ព័ន្ធឆ្នេរខ្សាច់កម្សាន្តស្អាត (ឆ្នេរកោះស្នេហ៍) ក្រុងខេមរភូមិន្ទ។

សូមបញ្ជាក់ថា តាមរយៈថវិកា ធនាគារពិភពលោក World Bank រាជរដ្ឋាភិបាលកម្ពុជា បានកំណត់យកទីក្រុងចំនួន៧ គឺក្រុងសៀមរាប ក្រុងបាត់ដំបង ក្រុងប៉ោយប៉ែត ក្រុងកែប ក្រុងកំពត ក្រុងព្រះសីហនុ និងក្រុងខេមរភូមិន្ទ សម្រាប់ការអនុវត្តគម្រោងវិនិយោគគំនិតផ្តួចផ្តើមទីក្រុងប្រកបដោយចីរភាពនៅកម្ពុជា