ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ឫសសីមាព្រះវិហាថ្មី  និងសម្ពោធឆ្លងនូវសមិទ្ធផលផ្សេងៗក្នុងវត្តចន្ទគ្រាម ហៅវត្តតាគ្រាម ស្ថិតក្នុងស្រុកបាណន់ ខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក អូន ហ្វៃ ស្នងការរង តំណាង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង អញ្ជើញចូលរួមជាកិត្តិយស និងដឹកនាំកម្លាំងការពារសន្តិសុខ សុវត្តិភាព សណ្តាប់ធ្នាប់ក្នុងពិធីកាត់ឫសសីមាព្រះវិហាថ្មី  និងសម្ពោធឆ្លងនូវសមិទ្ធផលផ្សេងៗក្នុងវត្តចន្ទតាគ្រាម (ហៅវត្តតាគ្រាម) ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ  និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង និងលោកជំទាវ ស្ថិតនៅភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ៕