ព័ត៌មានក្នុងប្រទេសរដ្ឋបាលរាជធានី-ខេត្ត

សាររំលែកទុក្ខដ៏ក្រៀមក្រំ ជាមួយឯកឧត្ដម ឌឹម ឌន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ឧបាសិកា ពេជ្រ ម៉ុន

ខេត្តកំពង់ឆ្នាំង៖ យើងខ្ញុំទាំងអស់គ្នាជាក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្ត្រីរាជការទូទាំង ខេត្តកំពង់ឆ្នាំង មានសេចក្តីរន្ធត់ចិត្ត ក្ដុកក្ដួលឥតឧបមា និងសោកស្តាយជាអនេកចំពោះដំណឹងមរណភាពរបស់ ឧបាសិកា ពេជ្រ ម៉ុន ដែលត្រូវជាម្តាយបង្កើតរបស់ ឯកឧត្តម ឌីម ឧន បានទទួលមរណភាពនៅថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ០២:១៥នាទីរសៀល ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយជរាពាធ។

ក្នុងវេលាដ៏សែនក្រៀមក្រំនេះ យើងខ្ញុំទាំងអស់គ្នា សូមចូលរួមរំលែកនូវមរណទុក្ខជាមួយ ឯកឧត្តម និង លោកជំទាវ ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ម្តាយ ម្តាយក្មេក យាយ ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត ប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ មេត្តាធម៌ យោគយល់ អធ្យាស្រ័យ និងសង្គហធម៌ដ៏ល្អប្រពៃចំពោះកូនចៅ ធ្វើឱ្យក្រុមគ្រួសាររស់នៅមានភាពរីករាយ និងសុភមង្គល។

យើងខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឧបាសិកា ពេជ្រ ម៉ឺន សូមបានទៅកាន់ សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

សូម ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានប្រកបនូវពុទ្ធពរ ៤ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ព្រមទាំងចៀសផុតពីរោគាព្យាធិទាំងឡាយទាំងពួង និងសូមទទួលនូវសេចក្តីគោរពរាប់អានពីយើងខ្ញុំទាំងអស់គ្នា ៕