ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងនគរបាល​ជាច្រើននាក់ ចុះជួយអន្តរាគមន៍ពន្លត់អគ្គីភ័យឆាបឆេះឃ្លាំងដាក់សម្ភារៈរបស់ប្រជាពលរដ្ឋមួយកន្លែង នៅបុរី​ ទៀ​ ឆាយហាក់

បន្ទាយមានជ័យ ៖ អគ្គីភ័យមួយបានឆាប់ឆេះ(ឃ្លាំងដាក់សម្ភារ:និងរោងជាង)របស់ប្រជាពលរដ្ឋ មួយកន្លែង កាលពីថ្ងៃសុក្រ ៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង៥នឹង៣០នាទីល្ងាច នៅចំនុចដីបុរី ទៀ ឆាយហាក់ ស្ថិតក្នុងភូមិបាលិលេយ្យ២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងឧប្បត្តិហេតុគ្រោះអ្គីភ័យនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដាក់បទបញ្ជាឲ្យកម្លាំងនគរបាលក្រុងប៉ោយប៉ែត ដែលមានលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ ជាអធិការស្តីទី ដឹកនាំកម្លាំងក្រោមឱវាទ ក្រៅពីនេះក៏មានកម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨៩១ និង៩១១ សរុបជាង១០០នាក់ បានសហការជាមួយស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរក្រុង បាននាំយករថយន្តពន្លត់អគ្គីភ័យ ចុះជួយពន្លត់ភ្លើងនៅទីតាំងកើតហេតុរហូតគ្រប់គ្រងរលត់ទៅវិញទាំងស្រុងនៅវេលាម៉ោង៧:៣០នាទីយប់ថ្ងៃដដែលនេះ។

សមត្ថកិច្ចយើងបាន ប្រើប្រាស់កម្លាំងជាង១០០នាក់ ប្រើទឹកអស់២៤រថយន្ត ក្នុងនោះ រថយន្តពន្លត់អគ្គីភ័យរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត០១គ្រឿងប្រើប្រាស់ទឹកចំនួន០៣ឡាន, ឡានទឹករបស់សាលាក្រុងប៉ោយ    ប៉ែត០១គ្រឿងប្រើប្រាស់ទឹកអស់ចំនួន៣ឡាន, ឡានប្រជាពលរដ្ធ៤គ្រឿងអស់ទឹកចំនួន១២ឡាន,-ឡានទឹករបស់ក្រុមហ៊ុនត្រូពីការណាចំនួន២គ្រឿងប្រើប្រាស់ទឹកអស់ទឹក៦ឡាន។

យោងការស្រាវជ្រាវ និងការបំភ្លឺរបស់ម្ចាស់ឃ្លាំង នគរបាលយើងបានសន្និដ្ឋានថា អគ្គីភ័យនេះបានបណ្តាលមកពីជាងផ្សារដែកមិនបានប្រុងប្រយ័ត្នបណ្តាលអោយកំទេចភ្លើងធ្លាក់ទៅប៉ះនិងក្រណាត់ហើយបណ្តាលអោយឆាបឆេះតែម្តង។ ក្នុងនោះរោងជាងទំហំ ២០m x ២០m ត្រូវបានខូចខាតស្ទើរទាំងស្រុង, -សម្ភារះខូចខាតដុំឈឺចំនួន២០មែត្រគីប -ក្រណាត់ខោអាវគីបចំនួន១០០ដុំ ៕