ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ ចាត់តាំងកម្លាំងចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ ប្រកបដោយលទ្ធផលល្អ

ខេត្តបាត់ដំបង៖ នៅថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ដោយអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក៏ដូចយោបល់ លោកវរសេនីយ៍ឯក ហាត ឡៃឡែ ស្នងការរងផែនការងារវរសេនាតូចនគរបាលការពារព្រំដែនគោក ព្រមទាំង លោកវរសេនីយឯក ស៊ិន ប៊ុនរស្មី ស្នងការរងទទួលដឹកនាំវរៈ៨១៩ លោកវរសេនីយ៍ឯក អិន កុល មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៩ បានចាត់កម្លាំងប៉ុស្តិ៍ប្រចាំការជួរមុខចេញល្បាតពិនិត្យព្រំដែន  ។

១-នៅវេលាម៉ោង ១៩:០០នាទី កម្លាំងប៉ុស្តិ៍នគរបាលអូររំដួល ចំនួន១០នាក់អាវុធចំនួន ០៧ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក ផេង ណូរ៉ែល និង លោកអនុសេនីយ៍ឯក ហន រដ្ឋា នាយរងប៉ុស្តិ៍ បានដើរល្បាតតាមខ្សែបន្ទាត់ព្រំដែនក្នុងភូមិសាស្រ្ត ចាប់ពីប៉ុស្តិ៍  ដល់ចំណុចព្រំប្រទល់ប៉ស្តិ៍សិប្បកម្ម ដើម្បីបង្ការទប់ស្កាត់រាល់បទល្មើសលបលួចឆ្លងដែនខុសច្បាប់គ្រប់ប្រភេទក្រោយពីល្បាតពិនិត្យឃើញថា គ្មានអ្វីប្រែប្រួលនោះទេ   និងបានបញ្ចប់វេលាម៉ោង ២១:០០នាទីយប់ថ្ងៃដដែល។

២-នៅវេលាម៉ោង ២០:៣០នាទី កម្លាំងប៉ុស្ដិ៍នគរបាលអូរដា ចំនួន៣នាក់ អាវុធ ២ដើម ដឹកនាំដោយលោកអនុសេនីយ៍ឯក រិន រិត នាយរងប៉ុស្ដិ៍ សហការជាមួយកម្លាំងកងវរៈ ៥៣៤ ចំនួន ៤នាក់ អាវុធ ៣ដើម ដឹកនាំដោយលោកព្រិន្ទបាលឯក វ៉ាង ណុក មេបញ្ជាការខ និងកម្លាំងល្បាតទី៤ ចំនួន ៣នាក់ អាវុធ ២ដើម  ដឹកនាំដោយលោកអនុសេនីយ៍ត្រី ខន ចន្ធី មេបញ្ជាការ ខ បានដើរល្បាតចាប់តាមចំណុចគោលដៅក្នុងភូមិសាស្រ្តទទួលខុសត្រូវ ដើម្បីទប់ស្កាត់រាល់បទល្មើសលបលួចឆ្លងដែនខុសច្បាប់គ្រប់ប្រភេទ ក្រោយពីបានដើរល្បាតរួច សភាពការណ៍ស្ងប់ស្ងាត់ធម្មតា មិនមានអ្វីប្រែប្រួលគួរអោយកត់សម្គាល់ឡើយ បានបញ្ចប់នៅវេលាម៉ោង២១:៥៥នាទីយប់ ថ្ងៃដដែល ៕