ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ករណីគ្រោះធម្មជាតិដោយភ្លៀងផ្គររន្ទះនិងខ្យល់កន្រ្តាក់បណ្តាលអោយផ្ទះប្រជាពលរដ្ឋចំនួន៣២ខ្នងត្រូវបើងដំបូលខូចខាតនៅឃុំពូជ្រៃស្រុកពេជ្រាដា         

មណ្ឌលគិរី៖  កាលពីថ្ងៃព្រហស្បតិ៍០២រោជ ខែចេត្រឆ្នាំរោងឆស័ក. .ស២៤៦៧ ត្រូវនិងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ នាវេលាម៉ោង១៦ និង ៣០នាទី មានករណីគ្រោះធម្មជាតិមួយបានកើតឡើងដោយ មានភ្លៀងធ្លាក់លាយឡំនិងផ្គររន្ទះព្រមទាំងមានខ្យល់កន្ត្រាក់បណ្តាលឲ្យ ប៉ះពាល់ ខូចខាតផ្ទះ សម្បែងរបស់ប្រជាពលរដ្ឋដោយបើងដំបូលស័ង្ក្សីសរុបចំនួន៣២ខ្នងមានភូមិមួយចំនួនដូចខាងក្រោម÷

/ ភូមិ មេប៉ៃ ចំនួនផ្ទះ ០៦ ខ្នង.

/ ភូមិ ពូជ្រៃចាង ចំនួនផ្ទះ ០១ ខ្នង។

/ ភូមិ ពូតាង ចំនួនផ្ទះ ១២ ខ្នង

/ ភូមិ ចុងផាង ចំនួនផ្ទះ ១៣ ខ្នង។

ករណីគ្រោះធម្មជាតិខាងលើនេះមិនបណ្តាលអោយមាន គ្រោះថ្នាក់ដល់អាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋឡេីយ

តបតាមរបាយការណ៍របស់លោកអធិការនគរបាលស្រុកពេជ្រាដាបានបញ្ជាក់ក្នុងរបាយ ការណ៍ថា÷ក្នុងករណីគ្រោះធម្មជាតិខាងលើមានជនរងគ្រោះម្នាក់មាន ឈ្មោះញ្រាល់  ទូច  ភេទ ប្រុស អាយុ ៦២ឆ្នាំ ជនជាតិ ព្នង មានទីលំ នៅភូមិ ពូជ្រៃចាង ឃុំពូជ្រៃស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី នៅពេលមេឃកំពុងតែភ្លៀងធ្លាក់ក៍កើតមានផ្គរនិងរន្ទះក៍បានបាញ់ទៅលើដើម ឈើមួយដើមហើយបានខ្ទាតគ្រោះថ្ម ត្រូវចំជេីងប្រជាពលរដ្ឋដែលមានឈ្មោះខាងលើបណ្តាលអោយ រងរបួសស្រាល។