រដ្ឋបាលរាជធានី-ខេត្ត

កិច្ចប្រជុំពិភាក្សា ស្តីពីការពង្រីកតំបន់គោលដៅអនុវត្តការងារគណនេយ្យភាពសង្គមកម្រិតក្រុង ស្រុក

ខេត្តកណ្ដាល៖ ព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គការត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន... បានដឹកនាំ កិច្ចប្រជុំពិភាក្សា ស្តីពីការពង្រីកតំបន់គោលដៅអនុវត្តការងារគណនេយ្យភាពសង្គមកម្រិតក្រុង ស្រុក ដោយមានការចូលរួមពី លោក លោកស្រី អភិបាលរង ក្រុង ស្រុក មន្ទីរពាក់ព័ន្ធ មន្ត្រីបង្គោលគណនេយ្យភាពសង្គមក្រុង ស្រុក តំណាងអង្គការ និងដៃគូអនុវត្តគម្រោង នៅសាលប្រជុំសាលាខេត្តកណ្តាល។ ក្នុងកិច្ចប្រជុំពិភាក្សាស្តីពីការពង្រឹកតំបន់គោលដៅអនុវត្តការងារគណនេយ្យភាពសង្គមកម្រិត ក្រុង ស្រុក មានគោលដៅដើម្បី៖

ពង្រឹង និងពង្រីកការផ្សព្វផ្សាយព័ត៌មាន អំពី សិទ្ធិស្តង់ដា ការបំពេញការងារ និងថវិការបស់រដ្ឋបាលក្រុង ស្រុក

ពង្រឹងការផ្តល់សេវារបស់រដ្ឋបាលក្រុង ស្រុក ឲ្យកាន់តែប្រសើរ

បង្កើនការចូលរួមរបស់ប្រជាពលរដ្ឋ នៅក្នុងដំណើរការត្រួតពិនិត្យ តាមដាន ការបំពេញការងារក្រុង ស្រុក

ឆ្លើយតបតម្រូវការជាអាទិភាពដើម្បីធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាធារណៈរបស់រដ្ឋបាល ក្រុង ស្រុក

ឆ្លៀតក្នុងឱកាសនោះ លោក ជេដ្ឋ គីមជុង អនុប្រធានអង្គការត្រួតពិនិត្យ វាយតម្លៃ និងព័ត៌មាន និងជាប្រធានសម្របសម្រួលគម្រោងគណនេយ្យភាពសង្គម នៃលេខាធិការដ្ឋាន ... បានមានប្រសាសន៍ថា  ការអនុវត្តការងារ គណនេយ្យភាពសង្គមមានគោលបំណងដើម្បីពង្រឹងសិទ្ធិអំណាចប្រជាពលរដ្ឋក្នុងការចូលរួមត្រួតពិនិត្យ តាមដាន ការបំពេញការងារ ការប្រើប្រាស់ថវិកា និងលើកកម្ពស់ការផ្តល់សេវាសាធារណៈ។ហើយការងារគណនេយ្យភាពសង្គមនេះ បាននិង កំពុងអនុវត្តដោយផ្តោតលើការផ្តល់សេវាសាធារណៈ សំខាន់រួមមាន៖រដ្ឋបាលឃុំ សង្កាត់ សាលាបឋមសិក្សា មណ្ឌល សុខភាព និងសេវារដ្ឋបាលក្រុង ស្រុក ខណ្ឌ៕