រដ្ឋបាលរាជធានី-ខេត្ត

ពិធីសម្ពោធផ្លូវបេតុងអាមេចំនួន ៤ ខ្សែ នៅស្រុកខ្សាច់កណ្ដាល

ខេត្តកណ្ដាល ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានអញ្ជើញជាអធិបតីភាព «ក្នុងពិធីសម្ពោធផ្លូវបេតុងអាមេចំនួន ខ្សែប្រវែង២,១៤០ម៉ែត្រ» ស្ថិតនៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ និងភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាលនាព្រឹកថ្ងៃព្រហស្បតិ៍ ២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤។ ឯកឧត្ដម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាលបានលើកឡើងថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុងអាមេចំនួន៤ខ្សែ នៅភូមិវិហារសួគ៌ជើង ឃុំវិហារសួគ៌ និងភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងថ្មីបន្ថែមទៀត ជាមួយនឹងសមិទ្ធផលនានាជាច្រើនទៀតរបស់ស្រុកខ្សាច់កណ្ដាល ក្នុងវិស័យសេដ្ឋកិច្ចសង្គម ប្រកបដោយ សោភ័ណ្ឌភាព ផាសុខភាព សមធម៌ និង បរិយាប័ន្ន។ហើយផ្លូវបេតុងនេះនឹងផ្ដល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញទៅកាន់ទីផ្សារ ព្រមទាំងបានចូលរួមចំណែកយ៉ាងធំធេងក្នុងការសម្រួលការ លំបាក និងជួយប្រជាពលរដ្ឋឱ្យមានជីវភាពកាន់តែប្រសើរឡើងជាលំដាប់។ ឯកឧត្ដម អភិបាលខេត្តកណ្ដាល បានបន្តទៀតផងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ មានចក្ខុវិស័យវែងឆ្ងាយ ប្រកបដោយគតិបណ្ឌិតខ្ពស់ ពោរពេញដោយថាមពល សមត្ថភាព ទេពកោសល្យ គុណធម៌ សីលធម៌ និងមានមនសិការស្នេហាជាតិរបស់សម្តេចមហាធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, បានដាក់ចេញនូវ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព ដោយ កំណត់អាទិភាពជាគន្លឹះ គឺ៖ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ជាពិសេសផ្តោតលើបច្ចេកវិទ្យាឌីជីថលដែលមានបេសកកម្មជាប្រវត្តិសាស្ត្រ។ ក្នុងឱកាសនោះដែរ ឯកឧត្ដម បានណែនាំដល់អាជ្ញាធរស្រុកខ្សាច់កណ្ដាល កងកម្លាំងទាំង៣ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ ពង្រឹងអភិបាលកិច្ចល្អ និងអនុវត្តឱ្យបានជាប់ជានិច្ច និងត្រូវគ្មានបទល្មើសលួច ឆក់ ប្លន់ គ្រឿងញៀន ល្បែងស៊ីសងខុសច្បាប់និងបទល្មើសគ្រប់ប្រភេទ។ មានសណ្ដាប់ធ្នាប់សាធារណៈល្អ ជាពិសេសគ្មានគ្រោះថ្នាក់ចរាចរណ៍។ គ្មានអំពើអនាចារ គ្មានការជួញដូរមនុស្សពិសេសស្ត្រី និងកុមារ គ្មានអំពើហឹង្សាក្នុង គ្រួសារ និងគ្មានក្មេងទំនើង។ ដោះស្រាយវិវាទនៅមូលដ្ឋាន ក្រៅប្រព័ន្ធតុលាការប្រកបដោយគុណភាព និងប្រសិទ្ធភាព។ មានអនាម័យ មានសោភ័ណភាពល្អ និងមានបរិស្ថានល្អ។ ត្រូវឆ្លើយតបបានទាន់ពេលវេលាចំពោះគ្រោះមហន្តរាយ និងរាល់ជំងឺឆ្លងរាតត្បាត កាច សាហាវ ប្រកបដោយប្រសិទ្ធភាព។ ឯកឧត្ដមអភិបាលខេត្ត បានសម្តែងនូវការគោរពដឹងគុណ និងអរគុណចំពោះ ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល, ឯកឧត្តម លោកជំទាវអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល, ប្រធានក្រុមការងាររាជរដ្ឋា ភិបាលចុះមូលដ្ឋានក្រុង ស្រុក និងសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្នុងខេត្ត កណ្តាលគ្រប់លំដាប់ថ្នាក់ ដែលជានិច្ចជាកាលតែងតែបានជួយ ឧបត្ថម្ភ គាំទ្រ ទាំង ស្មារតី និងសំភារៈ នៅគ្រប់កាលៈទេសៈ និងតែងនៅកៀកជាប់ ដោះស្រាយបញ្ហា ការលំបាក របស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។ គួរបញ្ជាក់ថា ផ្លូវបេតុងអាមេ ចំនួន ៤ខ្សែ ប្រវែង ,១៤០ម៉ែត្រក្នុងនោះ៖

ខ្សែទី១ ប្រវែង ៩៤០ម៉ែត្រ ទទឹង ម៉ែត្រ កម្រាស់ .១៥ ម៉ែត្រ នៅភូមិវិហារ សួគ៌ជើង ឃុំវិហារសួគ៌

ខ្សែទី២ ប្រវែង ៧០០ម៉ែត្រ ទទឹង ម៉ែត្រ កម្រាស់ .១៥ ម៉ែត្រ នៅភូមិម៉ែបាន ឃុំស៊ីធរ និងខ្សែទី៣ និងទី៤ ប្រវែង ៥០០ម៉ែត្រទទឹង៣ម៉ែត្រ កម្រាស់ .១៥ម៉ែត្រ នៅភូមិម៉ែបាន ឃុំស៊ីធរ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ផងដែរ។