ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ុយ ច័ន្ទវិជ្ជនី ដឹកនាំក្រុមការងារចុះធ្វើសវនកម្មការិយបរិច្ឆេទ ឆ្នាំ២០២៤ និងបណ្ដាលឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤នេះ សកម្មភាពក្រុមការងារចុះធ្វើ សវនកម្មការិយបរិច្ឆេទ ឆ្នាំ២០២៤ និងបណ្ដាលឆ្នាំពាក់ព័ន្ធ នៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស៊ុយ ច័ន្ទវិជ្ជនី អគ្គនាយករងជាប្រធានប្រតិភូ លើការងារត្រួតពិនិត្យឯកសារ និងត្រួតពិនិត្យកម្លាំងជាក់ស្ដែងនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ៕