អគ្គនាយកដ្ឋានពន្ធនាគារ

ការិយាល័យប្រតិបត្តិ និងការិយាល័យអប់រំកែប្រែ ស្តារនីតិសម្បទារបស់មណ្ឌលម២បានធ្វើការប្រជុំដល់ប្រធានបន្ទប់ជនជាប់ឃុំ

នៅថ្ងៃសៅរ៍២កើត ខែចេត្រឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៦ ខែមេសាឆ្នាំ២០១៩ ការិយាល័យប្រតិបត្តិ និងការិយាល័យអប់រំកែប្រែ ស្តារនីតិសម្បទារបស់មណ្ឌលម២បានធ្វើការប្រជុំដល់ប្រធានបន្ទប់ជនជាប់ឃុំតាមបន្ទប់នីមួយៗ ដើម្បីឲ្យពួកគាត់ទៅផ្សព្វផ្សាយដល់សមាជិកក្នុងបន្ទប់ ។ ហើយបានផ្សព្វផ្សាយបន្ថែមអំពីការគោរពវិន័យ បទបញ្ជាផ្ទៃក្នុងពន្ធនាគារ និងការអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះ ។ និងបានអប់រំណែនាំពីការចូលរួមធ្វើអនាម័យថែទាំសុខភាពទាំងអស់គ្នាដើម្បីជៀសផុតពីជម្ងឺផ្សេងៗ ព្រោះរដូវនេះជារដូវក្តៅ ។ ពិសេសជាងនេះទៀតគឺអប់រំពួកគាត់ឲ្យជៀសឆ្ងាយពីគ្រឿងញៀនផ្សេងៗ ។