អគ្គនាយកដ្ឋានពន្ធនាគារ

ពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីពេទ្យពន្ធនាគារ ស្ដីពីអាហាររូបត្ថម្ភ, ជំងឺកូវីដ១៩ និងជំងឺស្រដៀងផ្តាសាយ ឫជំងឺប្រព័ន្ធផ្លូវដង្ហើម (Covid-19) និងប្រព័ន្ធរបាយការណ៍សុខាភិបាល

រាជធានីភ្នំពេញ៖​ នៅសណ្ឋាគារប៉ាស្ទ័រ៥១ ភ្នំពេញ នាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២០ តំណាងឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ មឹក សាផាណារេត អគ្គនាយករង អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលមន្រ្តីពេទ្យពន្ធនាគារ ដោយមានការចូលរួមពី លោក ឆីងហ្គីស រ៉ាយីមបេកខូវ (Chyngyz Rayimbekov) នាយកកម្មវិធីសុខមាលភាពពន្ធនាគារ នៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ(ICRC) និងលោកឧត្តមអគ្គានុរក្សថ្នាក់លេខ១ ព្រុំ ចាន់នី ប្រធាននាយកដ្ឋានអប់រំកែប្រែ និងស្តានិតិសម្បទារ ព្រមទាំងសិក្ខាកាមមកពី២៨មណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្តជាច្រើនរូបផងដែរ។

គួរបញ្ជាក់ផងដែរថាកម្មវិធីនេះប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ សិក្សាលើ៣ប្រធានបទធំៗ មានដូចជា៖ អាហាររូបត្ថម្ភក្នុងពន្ធនាគារ (Nutrition in prison), ជំងឺកូវីដ១៩ និងជំងឺស្រដៀងផ្តាសាយ ឫជំងឺប្រព័ន្ធផ្លូវដង្ហើម (Covid-19), ប្រព័ន្ធរបាយការណ៍សុខាភិបាលពន្ធនាគារ (Nutrition and health information system)។

កម្មវិធីនេះរៀបចំឡើងដោយ គណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC) សហការជាមួយនាយកដ្ឋានអប់រំកែប្រែ និងស្តានីតិសម្បទារ នៃអគ្គនាយកដ្ឋានពន្ធនាគារ៕