អគ្គនាយកដ្ឋានពន្ធនាគារ

កិច្ចប្រជុំបិទកិច្ចសវនកម្មសម្រាប់កាលបរិច្ឆេទ ២០១៨ និងបណ្តាឆ្នាំដែលពាក់ព័ន្ធ នៅពន្ធនាគារខេត្តកំពង់ស្ពឺ

ពន្ធនាគារខេត្តកំពង់ស្ពឺ : នៅព្រឹកថ្ងៃអង្គារ ៨ កើត ខែអាសាឍ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩ គណ:ប្រតិភូអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ផ្នែកសន្តិសុខសាធារណ: បានចុះពិនិត្យ អគារឃុំឃាំង អគារចំអិនម្ហូប អគារសុខាភិបាល បណ្ណាល័យ និងធ្វើកិច្ចប្រជុំបិទកិច្ចសវនកម្មសម្រាប់កាលបរិច្ឆេទ ២០១៨ និងបណ្តាឆ្នាំដែលពាក់ព័ន្ធ ដឹកនាំដោយលោក ឧត្តមសេនីយ៍ឯក ធៀវ សុខន អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង៕