អគ្គនាយកដ្ឋានពន្ធនាគារ

កិច្ចប្រជុំស្តីពីលទ្ធផលការងារខែធ្នូ ឆ្នាំ២០១៩ និងទិសដៅការងារ ខែមករា ឆ្នាំ២០២០ របស់នាយកដ្ឋានរដ្ឋបាលសរុប នៃអគ្គនាយកដ្ឋានពន្ធនាគារ

រាជធានីភ្នំពេញ៖​ នៅរសៀលថ្ងៃសុក្រ ៩រោច ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ នាយកដ្ឋានរដ្ឋបាលសរុប បានរៀបចំកិច្ចប្រជុំស្តីពីលទ្ធផលការងារខែធ្នូ ឆ្នាំ២០១៩ និងទិសដៅការងារ ខែមករា ឆ្នាំ២០២០ របស់នាយកដ្ឋានរដ្ឋបាលសរុប នៅសាលប្រជុំអគ្គនាយកដ្ឋានពន្ធនាគារ អគារ “N” ។ នាយកដ្ឋានរដ្ឋបាលសរុប បានបន្តសកម្មភាពការងាររបស់នាយកដ្ឋានដែលជាសេនាធិការជូនអគ្គនាយកដ្ឋានពន្ធនាគារ ការងារដឹកនាំគ្រប់គ្រង លើកកំពស់សមត្ថភាពស្ថាប័ន ការងាររបស់ការិយាល័យចំណុះនាយកដ្ឋានដែលបានអនុវត្តត្រឹមត្រូវតាមតួនាទីភារកិច្ចស្របតាមកិច្ចកំណែទម្រង់ការងាររដ្ឋបាល និងសមត្ថភាពមន្ត្រីដូចបានដាក់ចេញក្នុងទិសដៅការងាររបស់អគ្គនាយកដ្ឋាន។

ចំពោះកិច្ចការងារក្នុងឆ្នាំ២០២០ខាងមុខ នាយកដ្ឋាននឹងត្រៀមដាក់អោយប្រើប្រាស់ទិន្នន័យមន្រ្តីពន្ធនាគារតាមប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា កិច្ចការងារបណ្តុះបណ្តាលមន្ត្រីជំនាញសន្តិសុខ លើកសំណើរសូមប័ណ្ណសរសើរជូនអង្គភាពមណ្ឌលអប់រំកែប្រែ និងពន្ធនាគាររាជធានីខេត្ត ដែលបានខិតខំស្ថាបនា ជួសជុល សាងសង់អគារឃុំឃាំង និងហេដ្ឋារចនាផ្សេងៗក្នុងពន្ធនាគារ។

កិច្ចប្រជុំនេះក៍មានការអញ្ជើញចូលរួម និងមតិយោបល់ពីឯកឧត្ដម លោកជំទាវ អគ្គនាយករង ឯកឧត្ដម ប្រធាននាយកដ្ឋានរដ្ឋបាលសរុប លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យ និងមន្ត្រីចំណុះនាយកដ្ឋាន។

ជាចុងក្រោយក្នុងនាមនាយកដ្ឋានរដ្ឋបាលសរុប ឯកឧត្ដម ប្រធាននាយកដ្ឋាន ក៍បានថ្លែងអំណអរគុណដល់ ឯកឧត្ដម លោកជំទាវ អគ្គនាយករង ដែលមានវត្តមានក្នុងកិច្ចប្រជុំ ដែលតែងតែផ្តល់នូវគោលការណ៍ដឹកនាំ គាំទ្រទាំងកំលាំងកាយ កំលាំងចិត្ត និងមានការលើកឡើងនូវចំណុចខ្វះខាតមួយចំនួនរបស់នាយកដ្ឋាន ដែលសុទ្ធសឹងជាចំណែកចូលរួម អោយស្មារតីមន្ត្រីចំណុះនាយកដ្ឋានរដ្ឋបាលសរុបទាំងអស់ សម្រេចបាននូវលទ្ធផលជាផ្លែផ្កា និងបានថ្លែងការកោតសរសើរដោយស្មោះដល់សមាជិក សមាជិកា ជាពិសេសមន្ត្រីចំណុះនាយកដ្ឋាន ដែលបានខិតខំប្រឹងប្រែងកន្លងមក៕