អគ្គនាយកដ្ឋានពន្ធនាគារ

ពន្ធនាគារខេត្តកណ្តាលបានប្រជុំបើកកិច្ចសវនកម្មសម្រាប់ការបរិច្ឆេទ២០១៨ និងបណ្តាឆ្នាំពាក់ព័ន្ធ

នៅព្រឹកថ្ងៃចន្ទ ៥កើត ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៥ ខែសីហា ឆ្នាំ​២០១៩ ពន្ធនាគារខេត្តកណ្តាលបានប្រជុំបើកកិច្ចសវនកម្មសម្រាប់ការបរិច្ឆេទ២០១៨ និងបណ្តាឆ្នាំពាក់ព័ន្ធនៅពន្ធនាគារខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ទេស វ៉ាន់នី អគ្គនាយករង នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុងក្រសួងមហាផ្ទៃ ដោយការអមដំណើរសមាជិកសមាជិកាចំនួន ០៧រូប និងមានការអញ្ជើញចូលរួម លោកឧត្តមអគ្គានុរក្ស.២ ចាត សុីនាង ប្រធានពន្ធនាគារ លោក លោកស្រីអនុប្រធានពន្ធនាគារ ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ ៕