អគ្គនាយកដ្ឋានពន្ធនាគារ

អំណោយពីសប្បុរសជននានា ជាស្បៀងអាហារ អាហារូបត្ថម្ភ សម្ភារអនាម័យ គ្រឿងឧបភោគមួយចំនួនសម្រាប់ស្ត្រី និងទារក មកប្រគល់ជូន អគ្គនាយកដ្ឋានពន្ធនាគារ

រាជធានីភ្នំពេញ៖​ ដើម្បីលើកកម្ពស់វប្បធម៌ចែករំលែក ក្នុងវិស័យពន្ធនាគារ និងផ្សាភ្ជាប់ការងារស្តារនីតិសម្បទាជាមួយសហគមន៍ ក្នុងស្ថានភាពបញ្ហាគ្រោះទឹកជំនន់ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានខិតខំជម្រុញភាពជាដៃគូ កៀរគររកជំនួយពីគ្រប់បណ្តាមជ្ឈដ្ឋានជាតិ និងអន្តរជាតិ វិស័យឯកជន ក៏ដូចជាអង្គការក្រៅរដ្ឋាភិបាល មន្ត្រីរាជការ និងសង្គមស៊ីវិល។

ជាក់ស្តែងនារសៀលថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារ បានអនុញ្ញាតឲ្យប្រតិភូសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) វិស័យមហាផ្ទៃ ដឹកនាំដោយឯកឧត្តម ឧត្តមអគ្គានុរក្សថ្នាក់លេខ១ នុត សវនា ប្រធាន ស.ស.យ.ក វិស័យមហាផ្ទៃ ចូលជួបសម្តែងការគួរសម និងនាំយកអំណោយពីសប្បុរសជននានា ជាស្បៀងអាហារ អាហារូបត្ថម្ភ សម្ភារអនាម័យ គ្រឿងឧបភោគមួយចំនួនសម្រាប់ស្ត្រី និងទារក មកប្រគល់ជូន អគ្គនាយកដ្ឋានពន្ធនាគារ ដើម្បីបែងចែកដល់ស្ត្រីចំនួន ៩៤៦នាក់ (មានផ្ទៃពោះ ចំនួន១៣នាក់) និងក្មេងតាមម្តាយ ចំនួន៣៤នាក់ ដែលកំពុងស្ថិតក្រោមការគ្រប់គ្រងរបស់មណ្ឌលអប់រំកែប្រែទី២។

អំណោយទាំងនោះរួមមាន៖ អង្ករ ២តោន, ត្រីខកំប៉ុង ១០កេសធំ (១,០០០ កំប៉ុង), ច្រាសដុសធ្មេញ ១,០០០ ដើម, ថ្នាំដុសធ្មេញ (១៤០ក្រាម) ១,០០៨ ប្រអប់, ទឹកអនាម័យ (៥០ml) ១,០០០ ដប, កន្សែងពោះគោ (សម្រាប់ស្រ្តីមានផ្ទៃពោះ) ១៣, ភេសជ្ជៈបំប៉នជីវជាតិរ៉ែ និងអាហារូបត្ថម្ភ (សម្រាប់ស្រ្តីមានផ្ទៃពោះ) ៨កេស, ម្សៅទឹកដោះគោ Dumex Pro (៨០០ក្រាម) ១៧កំប៉ុង, កម្រាលអេប៉ុងសម្រាប់ក្មេងដេក ១០ផ្ទាំង,ខោទឹកនោមសម្រាប់ទារក ១,០៦៨ សម្រាប់, ថ្នាំដុសធ្មេញកុមារ ២០ ប្រអប់,ខោអាវក្មេង ៣៤ សម្រាប់។ សប្បុរសជន៖១. អំណោយជាប្រាក់រៀល លោកជំទាវ ម៉ាលី សុជាតា ថវិកា ១,០០០,០០០រៀល, លោកជំទាវ រ៉ន សិរីលក្ខិណា ថវិកា ៤០០,០០០រៀល, លោក នុត សវនា ថវិកា ២,០០០,០០០រៀល, លោក ជា ហ៊ោ ថវិកា ១០០,០០០រៀល, លោក ផាន់ រតនា ថវិកា ២០០,០០០រៀល, លោក អ៊ុន ប៊ុន និត ថវិកា ១០០០,០០០រៀល, លោក ហុង វណ្ណដេត ថវិកា ១០០,០០០រៀល, លោក គៀប មករា ថវិកា ៣០០,០០០រៀល
សរុប៖ ៣,០០០,០០០រៀល។ ២. អំណោយជាប្រាក់ដុល្លា លោកជំទាវ ទិត្យ ខាំដារ៉ា ៣០០$, លោក តាំង សុភ័ក្រ និងលោកស្រី លាស់ ច័ន្ទពិដោរ ៥០០$, លោក ភោគ វឌ្ឍនា ថវិកា ៥០$, លោក ឆេង លឹមហួត ថវិកា ២៥$, លោក ឈុន សំបូរ ថវិកា ៥០$, លោក ឈន ឆៃយ៉ា ថវិកា ២៥$, លោក អ៉ឹន ឆានី ថវិកា ២៥$, លោក ចាន់ មុន្នី ថវិកា ២៥$, លោក តាំង សុភាវុធ ១០០$, ហាងលក់ទូរស័ព្ទដៃ Piseth Phone Shop ២០$
សរុប ៖ $១,១២០។ ៣. អំណោយជាសម្ភារៈ របស់មន្ទីរពេទ្យទន្តសាស្រ្ត និងសម្ផស្ស រំចង់ (Roomchang Dental Hospital) ច្រាស១,០០០ដើម និងថ្នាំដុសធ្មេញ (១៤០ក្រាម) ១,០០៨ ប្រអប់, លោកឧត្តមអគ្គានុរក្សថ្នាក់លេខ២ ឌី បញ្ញា អង្ករ១តោន, លោកស្រី សារុន វិធុរ៉ា bYSI Cambodia អង្ករ ៥០០គីឡូក្រាម។