អគ្គនាយកដ្ឋានពន្ធនាគារ

លោកឧត្តមអគ្គានុរក្ស.២ ចាត សុីនាង អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំប្រចាំខែ

នៅព្រឹកថ្ងៃសៅរ៍ ៨រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែកញ្ញា ឆ្នាំ​២០១៩ អង្គភាពពន្ធនាគារខេត្តកណ្តាលបានបើកកិច្ចប្រជុំប្រចាំខែក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកឧត្តមអគ្គានុរក្ស.២ ចាត សុីនាង និងមានការអញ្ជើញចូលរួមពីលោកឧត្តមអគ្គានុរក្ស អនុប្រធានពន្ធនាគារ ប្រធាន-អនុប្រធានការិយាល័យ ប្រធាន-អនុប្រធានផ្នែកព្រមទាំងមន្ត្រីទាំងអស់ ។ កិច្ចប្រជុំនេះគឺបានផ្តោតទៅលើចំណុចសំខាន់ៗចំនួន៤ ដូចជា
ទី១-ការផ្សព្វផ្សាយខ្លឹមសារប្រជុំនៅអគ្គនាយកដ្ឋានពន្ធនាគារកាលពីថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ២០១៩
ទី២-ស្តីពីសភាពការណ៏នយោបាយ
ទី៣-ពង្រឹងការគ្រប់គ្រងមន្ត្រី
ទី៤-ពង្រឹងការងារសន្តិសុខក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ៕