អគ្គនាយកដ្ឋានអន្តោប្រវេសន៍

កិច្ចប្រជុំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ជំងឺ វីរុសកូវីដ-១៩ (Covid-19) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍

រាជធានីភ្នំពេញ៖​ នៅព្រឹកថ្ងៃចន្ទ ៨រោច ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ ជំងឺវីរុស កូវិដ១៩ (Covid 19) នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍។ 

ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម នាយឧត្តមសេនីយ៍, ឯកឧត្ដម ឧត្ដមសេនីយ៍ឯក, ឯកឧត្ដម ឧត្ដមសេនីយ៍ទោ អគ្គនាយករងអន្តោប្រវេសន៍, ប្រធាននាយកដ្ឋាន, ក្រុមផ្តល់ទិដ្ឋាការ, នាយ-នាយរងប៉ុស្តិ៍ និងមន្រ្ដីពាក់ព័ន្ធមួយចំនួនទៀត។ ឯកឧត្ដម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយកអន្តោប្រវេសន៍ បានលើកឡើងនូវបញ្ហាមួយចំនួនមានដូចជាអ្នកដំណើរមកពីប្រទេសទាំង៦ មានប្រទេស អ៉ីតាលី អាល្លឺម៉ង់ អេស្ប៉ាញ បារាំង អាមេរិក និងអ៉ីរ៉ង់ ហាមចូលប្រទេស, ពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនបរទេស នៃប្រទេសទាំង៦ មកពីប្រទេសទាំង៦ ហាមមិនឲ្យចូល, អ្នកការទូត អង្គការក្រៅរដ្ឋាភិបាល (NGO) បរទេស នៃប្រទេសទាំង៦ ដែលមានប័ណ្ណការទូត ពីក្រសួងការបរទេស និងក្រុមគ្រួសារមានប័ណ្ណការទូត និងទិដ្ឋាការ អនុញ្ញាតឲ្យចូល តែត្រូវរក្សាការរស់នៅដាច់ដោយឡែក រយៈពេល ១៤ថ្ងៃ, ពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែន មកពីប្រទេសទាំង៦ អនុញ្ញាតឲ្យចូល តែត្រូវណែនាំឲ្យរស់នៅផ្តាច់ខ្លួន រយៈពេល ១៤ថ្ងៃ, ជនបរទេសទាំង ៦សញ្ជាតិ មកពីប្រទេសផ្សេងៗ ដែលគាត់បានស្នាក់នៅលើសពី ១៤ថ្ងៃ ត្រូវមានភស្តុតាងបញ្ជាក់ត្រឹមត្រូវ Stamps ឯកសារបញ្ជាក់ផ្សេងៗ ទើបអនុញ្ញាតឲ្យចូល, ចំពោះ Pilots ដែលមានការហោះហើរ ដល់ប្រទេសនោះហើយ ស្នើឲ្យចូលត្រូវពិនិត្យចត្តាឡីស័កច្បាស់លាស់ រក្សារយៈពេល ១៤ថ្ងៃ ដូចគ្នា។

ជាមួយគ្នានេះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានដាក់ចេញ នូវវិធានការត្រួតពិនិត្យលើបញ្ជីឈ្មោះ អ្នកដំណើរតាមផ្លូវអាកាស (Manifest) មកពិនិត្យមុននឹងវាយតម្លៃភ្ញៀវចូល, ត្រួតពិនិត្យ Stamps ចូលប្រទេសនានា ដើម្បីឆែកប្រវត្តិដំណើរ, សំណូមពរឲ្យបង្ហាញ Boarding Pass មុន Last Destination, ត្រូវបំពេញអាស័យដ្ឋាន និងលេខទំនាក់ទំនងឲ្យបានច្បាស់លាស់, ត្រូវធ្វើការសម្ភាសន៍ ត្រូវបង្កើនចំនួនប្រធានគោលដៅ នាយរងប៉ុស្តិ៍តាមវេន, ត្រូវឲ្យគូសសញ្ញា Tick  Yes, No ឈ្មោះប្រទេសដែលគាត់រស់នៅ ១៤ថ្ងៃ, ត្រូវមានរបាយការណ៍ជាប់ជាប្រចាំ អំពីបញ្ហា Covid 19, ត្រូវសហការល្អជាមួយ ផ្នែកចត្តាឡីស័ក និងពិនិត្យការយកចិត្តទុកដាក់, ត្រូវមានវិធានការការពារ ការឆ្លងរបស់មន្រ្តី ត្រូវពាក់ស្រោមដៃ និងម៉ាស់៕