អគ្គលេខាធិការដ្ឋាន

អាជ្ញាធរជាតិ​ និងអាជ្ញាធររាជធានីភ្នំពេញ ​រួមគ្នាផ្សព្វផ្សាយរបាយការណ៍​ និងប្រាប់ឱ្យអ្នកពាក់ព័ន្ធទាំងអស់ខិតខំបន្តអនុវត្តផែនការឆមាសទី២​ ឆ្នាំ២០២០

រាជធានីភ្នំពេញ​៖​ នាថ្ងៃ​ទី២៥​ ខែកញ្ញា​ ឆ្នាំ​២០២០​ នៅសាលប្រជុំសាលារាជធានីភ្នំពេញមានរៀបចំកិច្ចផ្សព្វផ្សាយរបាយការណ៍ឆមាសទី១​ និងលេីកទិសដៅឆមាសទី២ ​ឆ្នាំ២០២០​ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ និងឯកឧត្តម​ មាន​ ចាន់យ៉ាដា​ អភិបាល​រងប្រធានលេខាធិការដ្ឋានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានីភ្នំពេញ ដោយមានការចូលរួមពីសមាជិកគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី ខណ្ឌ​ សង្កាត់​ និងអាជ្ញាធរមូលដ្ឋាន​ និងតំណាងប្រធានតុលាការ និងតំណាងព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

តាមរយៈ​របាយការណ៍​របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ ដែលបង្ហាញដោយ​ឧត្តមសេនីយ៍ទោ​ លឹម​ តុងហួត​ ប្រធាននាយកដ្ឋាននីតិកម្ម​ អប់រំ​ និងស្តារនីតិសម្បទា​ បានឱ្យឃេីញពីការកេីនឡេីងនូវ ​១.ចំនួនអ្នកទទួលបានសារអប់រំ​ ២.ពង្រឹងបានគុណភាពការងារព្យាបាល​ ស្តារនីតិសម្បទា​ ៣.ចំនួនករណី​បង្រ្កាប​ ៤.ចំនួនការឃាត់ខ្លួនជនល្មេីសដែលមានចែងច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន​ តែមានការថយចុះនូវបរិមាណគ្រឿងញៀនដែលរឹបអូសបាន​ បេីប្រៀបធៀបទៅនឹងរយ:ពេលដូចគ្នាក្នុងឆ្នាំ២០១៩។ 

ក្នងឱកាសនោះ​ ឯកឧត្ដម​  មាន​ ចាន់យ៉ាដា​ អភិបាលរង​​ ប្រធានលេខាធិការដ្ឋាន​គណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី​ បានមានប្រសាសន៍សាទរដល់លទ្ធផលត្រួតពិនិត្យគ្រឿងញៀនឆមាសទី១​ ឆ្នាំ២០២០​ របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​ហេីយបានថ្លែងអំណរគុណដល់គ្រប់សមាសភាពនៃគណកម្មាធិការត្រួតពិនិត្យគ្រឿងញៀនរាជធានី​ ខណ្ឌ​ សង្កាត់​ ដែលបានសហការគ្នាប្រកបដោយឆន្ទៈ និងការទទួលខុសត្រូវសម្រេចបាននូវលទ្ធផលល្អ​ គួរជាទីមោទន:​ ហេីយសូមបន្តចូលរួមអនុវត្តនូវទិសដៅការងារសម្រាប់ឆមាស​ទី២ ​ដេីម្បីសុខុមាលភាពប្រជាពលរដ្ឋរបស់យេីង​ និងបន្តចាត់តាំងអនុវត្តសកម្មភាពប្រយុទ្ធប្រឆាំងគ្រឿងញៀននៅតំបន់អភិវឌ្ឍន៍ថ្មី​ ជាយរាជធានី​ តំបន់មិនទាន់រៀបរយ​ បណ្តុំផ្ទះល្វែងច្រកតូចចង្អៀត​ និងទីតាំងបម្រេីដល់សេវាទេសចរណ៍​ ។ 

ក្នុងឱកាសនោះ​ដែរ ឯកឧត្តម​ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ ​អគ្គលេខាធិការ​ បានថ្លែងថា​ក្នុងស្ថានភាពប្រទេសកម្ពុជា​ និងពិភពលោកកំពុងទទួលរងនូវការគំរាមកំហែងពីជំងឺរាតត្បាតកូវីដ-១៩​ តែឈ្មួញ​ទុច្ចរិតជួញដូរចែកចាយគ្រឿងញៀន​ខុសច្បាប់នៅតែបន្តសកម្មភាពរបស់ខ្លួនមិនឈប់ឈរ​តាមគ្រប់រូបភាព​ដែលធ្វេីឱ្យកម្ពុជាបន្តរងគ្រោះ​ ទោះបីកម្ពុជាមិនមែនជាប្រទេសផលិតគ្រឿងញៀនក៏ដោយ​។ 

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍​ មាស​ វិរិទ្ធ​ បានធ្វេីការសំណូមពរដល់អ្នកពាក់ព័ន្ធទាំងអស់ឱ្យបន្តខិតខំរួមគ្នាអនុវត្តឱ្យបានដាច់ខាតនៅវិធានការទាំង៥​ ដេីម្បីសម្រេចទិសដៅការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនសម្រាប់ឆមាសទី២​ ដោះស្រាយ​រាល់បញ្ហាគ្រឿងញៀនបន្តរក្សាសុខសន្តិភាព​ សណ្តាប់ធ្នាប់សង្គម​ ភាពសុខដុមរមនាជូនប្រជាពលរដ្ឋយេីងពិសេសសហការជាមួយខេត្តដែលមានព្រំប្រទល់ជាប់គ្នា បន្តបង្ការបង្រ្កាបឱ្យបានហ្មត់ចត់នូវបទល្មេីសគ្រឿងញៀនគ្រប់ប្រភេទផ្សព្វផ្សាយអប់រំ​ដល់គ្រប់គោលដៅប្រឈម​កម្មករ​ សិស្សបោះបង់ការសិក្សា​ ពិសេសអ្នកបេីកបររថយន្តធន់ធ្ងន់ និងចូលរួមបង្ការទប់ស្កាត់ការរីករាលដាលនូវជំងឺកូវីដ-១៩​ គ្រុនឈាម​ និងគ្រុនឈីក។ 

គិតត្រឹមខែកញ្ញា​ ឆ្នាំ២០២០​ បានផ្តល់សេវាព្យាបាលអ្នកញៀនគ្រឿងញៀនដោយផ្អែកលេីសហគមន៍នៅទីតាំងសុខាភិបាលទាំង៥១កន្លែង ​នៅរាជធានីភ្នំពេញ មានមន្ទីរពេទ្យបង្អែក​៨​ មណ្ឌលសុខភាព​៤៣​ បានចំនួន៩៩២នាក់​/ស្រី​៧៧នាក់​ហេីយ។