ព័ត៌មានក្នុងប្រទេសស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កម្លាំងជំនាញ សហការជាមួយនគរបាលស្រុករលាប្អៀរ ចុះបង្ក្រាបករណីគ្រឿងញៀន នៅចំណុចឃុំពង្រ ស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង៖ អនុវត្តតាមបទបញ្ជា របស់លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
នៅថ្ងៃអង្គារ ៨កើត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ១០និង ៣០នាទី កម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកវរសេនីយ៍ទោ ឃឹម សុផាត ឋានៈនាយរងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុករលាប្អៀរ ចុះបង្ក្រាបករណី ជួញដូរ រក្សាទុកនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចភូមិទ័ព្ទត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ។
១,ឈ្មោះ ថូ ឡាំងថង ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ រស់នៅភូមិទ័ព្ទត្បែង ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង( ជួញដូរ រក្សាទុកនិង ប្រើប្រាសដោយខុស ច្បាប់នូវសារធាតុញៀន)។
២, ឈ្មោះ សុខ ណាលី ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រកដ រស់នៅភូមិត្រពាំងបី សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង (ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន) ។
៣, .ឈ្មោះ វ៉ន រូណា ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិក្នុង ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ( ជួញដូរ រក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន)។
៤, ឈ្មោះ ញ៉ុល រដ្ឋា ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិចន្លោះរាជ ឃុំ ស្វាយជ្រុំ ស្រុករលាប្អៀ ខេត្ត កំពង់ឆ្នាំង ( សមគំនិតជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។
៥, ឈ្មោះ សុខ ធុល ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ( ជួញដូរ និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន)។

ដកហូតវត្ថុតាង ថ្នាំញៀនចំនួន ១៣កញ្ចប់(ទម្ងន់ ៥,៦៥ក្រាម) ទូរសព័្ទដៃ ចំនួន ០៤គ្រឿង ,ដាវ ចំនួន០១ដើម ,កាំ៉ភ្លើងកែឆ្នៃ ចំនួន០១ ដើម, ម៉ូតូ ចំនួន០៤គ្រឿង ឧបករណ៍សម្រាប់សេពគ្រឿងញៀន និងសម្ភារៈវិចខ្ចប់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាង កម្លាំងការិយាល័យជំនាញកំពុងកសាងសំណុំរឿង ដើម្បីបន្តនិតិវិធី ៕