កីឡា

លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិនដឹកនាំក្រុមកីឡាបាល់ទាត់ចូលរួមការប្រកួតកីឡាដេីម្បីរិតចំណងសម្ព័ន្ធមេត្រីភាពតំបន់ព្រំដែនកម្ពុជា ថៃ

ប៉ៃលិន៖ ថ្ងៃសុក្រ៣រោច ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ..២៥៦៦ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២នៅវេលាម៉ោង ១៥និង០០នាទីរសៀល លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន បានដឹកនាំក្រុមកីឡាបាល់ទាត់ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ចូលរួមការប្រកួតកីឡាដេីម្បីរិតចំណង សម្ព័ន្ធមេត្រីភាពតំបន់ព្រំដែនកម្ពុជាថៃ នៅចំណុចតារាងបាល់ទាត់ ឃុំក្លងយ៉ៃ ខេត្តចន្ទបុរី ប្រទេសថៃ

ក្រោយពេលបញ្ចប់ការប្រកួតក៏មានការលេងល្បែងប្រជាប្រិយរវាងក្រុមកម្ពុជាថៃ និងមានការរៀបចំកម្មវិធីញាំអាហារសាមគ្គីក្នុងបរិយាកាសរីករាយ យ៉ាងស្ធិតស្នាល និងការចែករំលែកបទពិសោធន៍យ៉ាងកក់ក្តៅផងដែរ

លទ្ធផលនៃការប្រកួត ក្រុមបាល់ទាត់ស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ក្រុមបាល់ទាត់ទាហានថៃ។

7 thoughts on “លោកឧត្តមសេនីយ៍ទោ សេង សុគន្ធ ស្នងការនគរបាលខេត្តប៉ៃលិនដឹកនាំក្រុមកីឡាបាល់ទាត់ចូលរួមការប្រកួតកីឡាដេីម្បីរិតចំណងសម្ព័ន្ធមេត្រីភាពតំបន់ព្រំដែនកម្ពុជា ថៃ

Comments are closed.