ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

លោកវរសេនីយ៍ឯក ឡុង សុភារិទ្ធ អនុប្រធាននាយកដ្ឋានផ្សព្វផ្សាយអប់រំ អញ្ជើញដឹកនាំសិក្ខាកាមអនុវត្តផ្ទាល់នូវមេរៀនលំហាត់របៀប

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១៣រោច ខែមិគសិរ​ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២ នៅនាយកដ្ឋានផ្សព្វផ្សាយអប់រំ បន្ទាប់ពីការសិក្សាទៅលើទ្រឹស្ដីអំពីមេរៀនលំហាត់របៀប និងវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិ លោកវរសេនីយ៍ឯក ឡុង សុភារិទ្ធ អនុប្រធាននាយកដ្ឋាន បានអញ្ជើញដឹកនាំសិក្ខាកាមទាំង ២៤រូប អនុវត្តផ្ទាល់នូវមេរៀនលំហាត់របៀប ទៅលើកាយវិការសម្រាក ប្រុង និងបានធ្វើការណែនាំដល់សិក្ខាកាម អោយអនុវត្តអោយបានខ្ជាប់ខ្ជួន និងមានភាពម៉ឹងម៉ាត់ ផងដែរ ។