ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត

កិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព

ខេត្តព្រះវិហារ៖ នៅរសៀលថ្ងៃពុធ ១០កើត ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០១ ខែមីនា ឆ្នាំ ២០២៣ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្ត បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យ និងជម្រុញការអនុវត្ត គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារត្រួតពិនិត្យ និងជម្រុញការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព និងឯកឧត្តម គីម រឹទ្ធី អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ ។

ក្នុងកិច្ចប្រជុំនេះដែរក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រីប្រតិភូអមដំណើរ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ លោកមេបញ្ជាការកងកម្លាំងទាំង៣ លោក លោកស្រីអភិបាលក្រុង-ស្រុកទាំង០៨ លោក លោកស្រីប្រធានក្រុមប្រឹក្សាក្រុង-ស្រុកទាំង០៨ លោក លោកស្រីមេឃុំ ចៅសង្កាត់ លោកអធិការក្រុង-ស្រុកទាំង០៨ និងមេប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ៥១ប៉ុស្តិ៍សរុបចំនួន ៣៥៧នាក់។

ក្នុងកិច្ចប្រជុំនេះដែរ លោកឧត្តមសេនីយ៍ត្រី ឆយ បូរិន ស្នងការរងផែនការងារសេនាធិការ បានអានរបាយការណ៍បូកសរុបស្តីពីគោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជូនគណៈអធិបតី និងអង្គពិធី។
លោក វ៉ាត ប៉ារ៉ានីន អភិបាលរង នៃគណៈអភិបាលខេត្ត បានអានសេចក្តីសម្រេចស្តីពីការបង្កើតលេខាធិការដ្ឋានខេត្តទទួលខុសត្រូវដឹកនាំ ត្រួតពិនិត្យការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព ជូនគណៈអធិបតី និងអង្គពីធី។

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម អ៊ុំ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារមានប្រសាសន៍យ៉ាងក្បោះក្បាយ និងកោតសរសើរដល់អជ្ញាធរមូលដ្ឋាន និងជម្រុញឲ្យយកចិត្តគ្រប់គ្រងត្រួតពិនិត្យ លើបញ្ហាភូមិ ឃុំ សង្កាត់មានសុវត្ថិភាពបន្តទៀត។