ព័ត៌មានក្នុងប្រទេសអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ

កិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១​ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ

ភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១៥កើត​ ខែចេត្រ​ ឆ្នាំខាល​ ចត្វាស័ក​ ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី០៥​ ខែមេសា​ ឆ្នាំ២០២៣​ នៅសាលប្រជុំអគ្គនាយកដ្ឋានភស្តុភារ​ និងហិរញ្ញវត្ថុ​ ឯកឧត្ដម​ ​នាយឧត្ដមសេនីយ៍​ សេង​ យូអ៊ាន់​ អគ្គនាយក​ នៃអគ្គនាយកដ្ឋានភស្តុភា​រ​ និងហិរញ្ញវត្ថុ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១​ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត របស់អគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងផ្សព្វផ្សាយទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ ដោយពិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ អគ្គនាយករង ឯកឧត្តម ប្រធាននាយកដ្ឋាន-ស្ថានីយ៍ លោក លោកស្រី អនុប្រធាននាយកដ្ឋាន-ស្ថានីយ៍ នាយ-នាយរងការិយាល័យ និងមន្រ្តីជំនាញ ចំណុះអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ជាច្រើនរូបផងដែរ ។