ក្រុមប្រឹក្សានិតិកម្ម

លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ដឹកនាំប្រជុំត្រួតពិនិត្យផែនការ ការពារបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ និងព្រឹត្តិការណ៍សំខាន់នាពេលខាងមុខ

ពោធិ៍សាត់៖  នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៣ ស្នងការដ្ឋាននគរបាលខេត្តបានប្រជុំត្រួតពិនិត្យផែនការការពារសន្តិសុខសុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ផែនការការពារក្បួនដង្ហែព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម និងការងារការពារបោះឆ្នោតជ្រើសរើស រដ្ឋសភាព្រឹទ្ធសភា អាណត្តិទី៧ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ ថេង ស្នងការនគរបាលខខេត្ត និងមានការអញ្ជើញពីលោក លោកស្រីស្នងការរង លោកអធិការ អធិការរង នគរបាលក្រុង.ស្រុក

ក្រោយស្តាប់នូវមតិយោបល់ បទពិសោធន៍ និងសំណូមពរ របស់លោកស្នងការរង លោកអធិការនគរបាលក្រុង.ស្រុក ពាក់ព័ន្ធនឹងផែនការការពារសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ ក្នងពិធីបុណ្យចូលឆ្នាំ និងសណ្តាប់ធ្នាប់ ការពារក្បួនដង្ហែ ព្រះអគ្គិជ័យកីឡា និងភ្លើងគប់កីឡាស៊ីហ្គេម និងផែនការការពារយុទ្ធនាការឃោសនារកសម្លេងឆ្នោត និងបោះឆ្នោតជ្រើសរើសរដ្ឋសភាព្រឹទ្ធសភា អាណត្តិទី០៧ រួចមក លោកឧត្តមសេនីយ៍ទោ ថេង បានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដែលចាំបាច់ត្រូវរក្សាឲ្យខាងតែបាន នូវសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋ មកកំសាន្តនៅទីតាំងសំខាន់ៗដែលបានរៀបចំ ដោយឯកឧត្តម ខូយ រីដា អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងសាខាខេត្ត ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១០រហូតដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ កងកម្លាំងនគរបាលខេត្ត ត្រូវបង្កើនការយកចិត្តទុកដាក់ រៀបចំសណ្តាប់ធ្នាប់សម្រួលចរាចរណ៍ជូនបងប្អូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំ និងដោះស្រាយបញ្ហាជូនពួកគាត់ដោយអាកប្បកិរិយា ទន់ភ្លន់សុភាពរាបសារ ស្របតាមវីជ្ជាជីវៈជាមន្ត្រីនគរបាលជាតិ

ទន្ទឹមនេះធ្វើផែនការក្នុងយុទ្ធនាការបង្ហាត់បង្រៀនកងកម្លាំងជាគ្រូបង្គោលអំពីវិធីសាស្ត្រការពារបោះឆ្នោត និងដោះស្រាយរាល់បញ្ហាប្រឈម ឲ្យបានទាន់ពេលវេលា ពង្រឹង បន្ត បង្កើន ការបង្ការ ទប់ស្កាត់ បង្ក្រាប បទល្មើសផ្សេងៗ ជាពិសេសសកម្មភាពក្មេងទំនើងនិងបទល្មើសគ្រឿងញៀន ឲ្យកាន់តែក្តៅ និងដូរភ្លៀងរលឹម ពង្រឹង ក្តាប់ឲ្យបានច្បាស់នូវមុខសញ្ញា ជនឆ្លៀតឱកាសរុករានទន្ទ្រានដីព្រៃ ដីសហគមន៍នានា និងរឹតបន្តឹងបញ្ហារត់ពន្ធឆ្លងដែនខុសច្បាប់ផ្សេងៗ